公务员部代表出席吊唁活动 慰问逝者家属





分类政务
事件时间2026-08-25
地点金边
来源公共职能信息
发布时间2026/08/25 18:39
详情描述
2026年8月25日下午,柬埔寨公务员部副国务秘书迭占速帕代表副总理兼公务员部大臣洪玛尼,率领部门代表团前往金边,出席已故孔达拉(Kong Dara)的吊唁仪式。
逝者孔达拉是公务员部评估司司长孔达拉·帕昆(Kong Dara Phalkun)的父亲,于2026年8月23日因年迈病逝,享年86岁。
在吊唁仪式上,迭占速帕及代表团成员向逝者敬香,表达哀悼。迭占速帕转达了洪玛尼副总理及其夫人对孔达拉·帕昆及家属的慰问,并宣读了慰问信。
公务员部代表团表示,孔达拉的离世是其家属的重大损失。作为父亲、岳父及祖父,他生前悉心教导子女,为国家培养了优秀的人才。公务员部全体官员祈愿逝者灵魂安息。
📋 简要摘要 ▸
公务员部代表出席了已故官员孔达拉的吊唁仪式,表达了对逝者的哀悼及对其家属的慰问。
📋 完整原文 ▸
ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក គង់ តារា
នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ដៀប ចាន់សុភា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក គង់ តារា ត្រូវជាឪពុកបង្កើតរបស់លោក គង់តារា ផល្គុន ប្រធាននាយកដ្ឋានត្រួតពិនិត្យ និងវាយតម្លៃ នៃក្រសួងមុខងារសាធារណៈ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៦វស្សា ដោយជរាពាធ។
ក្នុងពិធីប្រកបដោយសេចក្តីក្តុកក្តួលនោះ លោកជំទាវអនុរដ្ឋលេខាធិការ និងប្រតិភូទាំងអស់ បានអញ្ជើញអុជធូប និងសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត។ ជាមួយគ្នានេះ លោកជំទាវ ក៏បាននាំយកនូវសារលិខិតរំលែកទុក្ខ និងការសួរសុខទុក្ខប្រកបដោយសមានចិត្តជ្រាលជ្រៅពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោកជំទាវ ជូនចំពោះ លោក គង់តារា ផល្គុន ព្រមទាំងក្រុមគ្រួសារសពផងដែរ។
មរណភាពរបស់ ឧបាសក គង់ តារា គឺជាការបាត់បង់ដ៏ធំធេងនូវលោកឪពុកបង្កើត ឪពុកក្មេក និងជាជីតាដែលមានគុណូបការៈដ៏ជ្រាលជ្រៅ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំណែនាំកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ រហូតក្លាយជាធនធានមនុស្សដ៏ល្អ និងជាមន្ត្រីរាជការដ៏មានសមត្ថភាពក្នុងបម្រើជាតិមាតុភូមិ។
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ ប្រតិភូសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក គង់ តារា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕