柏威夏发放645份卫生包 惠及战争受害妇女

柏威夏发放645份卫生包 惠及战争受害妇女
分类社会救助
事件时间2026-11-04
地点柏威夏省库伦县
来源柬埔寨国家电视台
发布时间2026/11/04 10:43

详情描述

11月4日上午,柬埔寨国家灾害管理委员会联合联合国人口基金(UNFPA)与跨文化心理社会组织(TPO),在柏威夏省库伦县塔肯迈塘安置点向战争受灾民众发放645份妇女与女童卫生包,内含洗衣皂、沐浴露、卫生巾、牙膏及环保袋,并现场讲解使用方法。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយដៃគូអន្តរជាតិ ចែកកញ្ចប់សម្ភារចាំបាច់ចំនួន៦៤៥ ជូនស្ត្រីនិងក្មេងស្រីរងគ្រោះដោយសង្រ្គាម។ ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សហការជាមួយមូលនិធិប្រជាជនសហប្រជាជាតិ (UNFPA) និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានរៀបចំ «ពិធីជូនកញ្ចប់សម្ភារប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រី និងក្មេងស្រី»ចំនួន៦៤៥កញ្ចប់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម។ ពិធីនេះត្រូវបានរៀបចំឡើងនៅមណ្ឌស្នាក់នៅទីតាំងតាកឹងម៉ៃតង ភូមិចងចាំឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារ ដោយមានវត្តមានពីលោកជំទាវ ខូវ សាង អគ្គលេខាធិការរងនិងជាប្រធានក្រុមការងារយេនឌ័រ តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. និងអាជ្ញាធរដែនី កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ។ ឯកឧត្តម ណុប វុទ្ធី អភិបាលរងក្នុងនាមជួសមុខអោយអភិបាលខេត្តជាអាជ្ញាធរដែន សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងពិសេសម្ចាស់ជំនួយដៃគូអភិវឌ្ឍន៏នានា តែងតែយកចិត្តទុកដាក់បំផុតលើការរស់និងជួយស្បៀង សម្ភារះបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៃភូមិតាកឹងបៃតង ចង់ចាំនេះ។ជាក់ស្តែងក្នុងឪកាសនេះមានអង្កការអន្តរជាតិមូលនិធិប្រជាជនសហប្រជាជាតិ (UNFPA) និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) តែងតែយកចិត្តទុកខដាក់ដល់បងប្អូនប្រជាពលរដ្ឋនិងចុះជាប់ផ្ទាល់ថែមទាំងជួយបង្កើតទីស្នាក់ការបន្ទប់ទីប្រឹក្សាយោបល់មួយកន្លែង និងបន្តជូនអំណោយសម្រាប់ស្ត្រីនិងកុមារក្នុងនោះមានឃិ១កញ្ចប់រួមមាន៖ សាប៊ូបោកខោអាវ, សាប៊ូដុសខ្លួន, សំឡីអនាម័យ, ថ្នាំដុសធ្មេញ, និងសាប៊ូអនាម័យ រួមទាំងណែនាំរបៀបប្រើប្រាស់សម្ភារ, និង កាបូបដែលមិនប៉ះពាល់បរិស្ថានផងដែរ។ លោកជំទាវ ខូវ សាង