柬埔寨青年公民意识竞赛决赛在金边举行










时间2026-10-06
票价免费
组织柬埔寨青年联合会
发布时间2026/10/06 14:15
活动详情
2026年10月6日上午,由柬埔寨青年联合会主办的“柬埔寨在我心中”青年公民意识竞赛决赛在金边The Kampus举行。此次活动旨在培养青年的公民意识,通过竞赛展示学生对国家的热爱与责任感。
活动由柬埔寨青年联合会副主席兼“优秀公民意识”项目负责人丹·达里尼博士主持开幕。来自全国12个省市的学生、教师及相关代表出席了仪式。
“优秀公民意识”项目自2024年起由柬埔寨青年联合会与教育、青年和体育部合作开展,旨在提升柬埔寨青年的能力、意志与精神,使其成为具备爱国情怀并能参与国家社会发展的优秀公民。
在决赛现场,丹·达里尼博士表示,通过“柬埔寨在我心中”项目,学生们不仅获得了知识,还提升了团队协作、规划能力及解决问题的能力,学会以高度的责任感应对学校与社区中的挑战。她鼓励学生将所学经验应用于日常生活,持续保持爱国精神并为国家发展做出贡献。
本次活动免费向参与者开放。
📋 简要摘要 ▸
活动旨在培养青年公民意识,通过竞赛展示学生对国家的热爱与责任感。
联系方式
Telegramhttps://t.me/***
📋 完整原文 ▸
លោកជំទាវបណ្ឌិត ដាំ ដារិនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធីមនសិការពលរដ្ឋល្អ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតផ្តាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ ដល់យុវជនតាមគ្រឹះស្ថានសិក្សាឆ្នាំ២០២៦ នៅអគារ The Kampus នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញពីសំណាក់ លោកជំទាវ ស្រួយ សុជាតិ ប្រធានក្រុមប្រតិបត្តិកម្មវិធីមនសិការពលរដ្ឋល្អ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីរាជធានី-ខេត្តទាំង១២ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សេរី ជំនះ ប្រធានក្រុមការងារបណ្តុះបណ្តាល នៃកម្មវិធីមនសិការពលរដ្ឋល្អ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវបណ្ឌិត ដាំ ដារិនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធីមនសិការពលរដ្ឋល្អ ព្រមទាំងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានាដែលសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមបានបន្ថែមផងដែរថាកម្មវិធី «មនសិការពលរដ្ឋល្អ» បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលសមត្ថភាព** **ឆន្ទៈ** **និងស្មារតីដល់យុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អប្រកបដោយមនសិការស្នេហាជាតិ** **និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបស្តីពីសមិទ្ធផលនាពេលកន្លងមក លោកជំទាវបណ្ឌិត ដាំ ដារីនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ជាតិ រាជធានី-ខេត្តទាំង១២ លោកគ្រូ-អ្នកគ្រូជាគ្រូបង្គោល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រហូតចូលដល់ការប្រកួតផ្តាច់ព្រ័ត្រថ្នាក់ជាតិនាពេលនេះ។
លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា តាមរយៈគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ប្អូនៗសិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអភិវឌ្ឍសមត្ថភាពក្នុងការធ្វើការជាក្រុម ការរៀបចំផែនការ ការដោះស្រាយបញ្ហា និងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងសាលារៀន និងសហគមន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់។ជាមួយគ្នានេះលោកជំទាវក៏បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តយកបទពិសោធន៍ និងមេរៀនទាំងនេះទៅអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងរក្សាស្មារតីស្នេហាជាតិ និងការចូលរួមអភិវឌ្ឍសង្គមជាតិឱ្យខានតែបាន៕
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.**
🌐**uyfc.org**
📱[**Facebook**](https://www.facebook.com/uyfccambodia)
📱[**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)** **
📱[**Telegram**](https://t.me/uyfc_news)** **
📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)