2026年11月27日,洪玛尼出席在奥林匹克体育场举办的“心

类型公益活动
时间2026-11-27
地点金边奥林匹克体育场
组织柬埔寨青年联合会
发布时间2026/11/27 22:31

活动详情

2026年11月27日,柬埔寨青年联合会于金边奥林匹克体育场举办了“心灵清洁,高棉清洁”冥想活动。此次活动由洪玛尼主持,旨在通过冥想实践,将“金边清洁”运动从物理环境的清理延伸至个人思维与行为模式的优化。 活动现场邀请了僧侣及多位政府官员出席,并由专业导师引导参与者进行冥想练习。核心理念聚焦于“身、口、意”三方面的清洁,即通过培养平和心态与积极思考,引导参与者在日常生活中建立自律与道德准则。主办方强调,社会文明素养的提升不仅依赖于环境卫生,更取决于个人能否在行动前进行理性思考,从而在家庭与社会中发挥积极作用。 对于在金边工作或生活的华人及外籍人士而言,此类活动反映了当地政府在推动社会文明建设方面的最新导向。若您希望深入了解“金边清洁”年度运动的后续动态或参与相关公益倡议,建议关注柬埔寨青年联合会的官方发布渠道,以获取未来类似活动的参与信息及具体报名要求。
📋 简要摘要 ▸
2026年11月27日,洪玛尼出席在奥林匹克体育场举办的“心灵清洁,高棉清洁”冥想活动。该活动属于“金边清洁”年度运动,旨在通过培养清洁思维,为个人、家庭及国家构建更和谐、文明的社会环境。
📋 完整原文 ▸
នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសមាធិ « ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា» បង្កើតទម្លាប់នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិច។ កម្មវិធីនេះមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារប្រតិបត្តិនៃយុទ្ធនាការភ្នំពេញស្អាត ព្រមទាំងសិស្សានុសិស្ស អ្នកផលិតមាតិកា និងសាធារណជនជាច្រើននាក់ផងដែរ។ ជាកិច្ចចាប់ផ្ដើម សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ជាសមាជិកថេរភាពសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា បានប្រទានឱវាទ និងបានសម្តែងធម្មទេសនា ស្តីពីការអប់រំចិត្ត និងការប្រព្រឹត្តខ្លួនឱ្យប្រកបដោយគុណធម៌។ ទន្ទឹមនិងនេះ លោក នឹម ឈុន្នី បានដឹកនាំធ្វើសមាធិដើម្បីអប់រំចិត្តឱ្យមានភាពស្ងប់ បណ្តុះការគិតវិជ្ជមាន និងចេះពិចារណាមុននឹងប្រព្រឹត្តអំពើផ្សេងៗ ដោយផ្តោតលើគោលការណ៍ «ស្អាតកាយ ស្អាតវាចា និងស្អាតចិត្ត» ដែលជាមូលដ្ឋានក្នុងការកសាងខ្លួនឱ្យក្លាយជាកូនល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឫស្សីដ៏មានតម្លៃសម្រាប់សង្គមជាតិ។ សូមជម្រាបជូនថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះផ្នត់គំនិត និងអាកប្បកិរិយាវិជ្ជមាន ព្រមទាំងជំរុញឱ្យមនុស្សគ្រប់រូបចេះគិតល្អ មានចិត្តស្អាត និងប្រកាន់ខ្ជាប់នូវទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ។ ជាការពិត ការផ្លាស់ប្តូរដ៏ប្រសើរចាប់ផ្តើមចេញពីចិត្ត និងគំនិតរបស់យើងម្នាក់ៗ ដើម្បីកសាងភាពល្អប្រសើរដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ព្រមទាំងរួមចំណែកធ្វើឱ្យសង្គមខ្មែរកាន់តែមានភាពសុខដុមរមនា និងប្រកបដោយសេចក្តីថ្លៃថ្នូរ។