美柬签署医疗卫生合作谅解备忘录
| 分类 | 医疗卫生 |
| 事件时间 | 不详 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-08 18:09 |
新闻摘要
柬埔寨与美国签署医疗合作协议,旨在通过数据共享提升公共卫生水平,重点防控疟疾、艾滋病及结核病。美方计划在五年内提供3000万美元资金支持,柬方配套500万美元。
អនុស្សារណៈនៃការយោគយល់គ្នានេះ បានបង្កើតនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី ក្នុងវិស័យសុខាភិបាល ហើយកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ គឺធ្វើឡើងដើម្បីធានាថាទិន្នន័យសុខាភិបាលដែលត្រូវបានប្រមូល និងចែករំលែកក្រោមកិច្ចព្រមព្រៀងនឹងត្រូវបានគ្រប់គ្រងត្រឹមត្រូវ ដើម្បីធានាឯកជនភាព និងសុវត្ថិភាពទិន្នន័យ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ការបញ្ចប់ការគំរាមកំហែងដល់សុខភាពសាធារណៈដែលបង្កឡើងដោយជំងឺអេដស៍ ការកាត់បន្ថយអត្រាឈឺ និងអត្រាមរណៈដោយសារជំងឺរបេង ព្រមទាំងការធានាឱ្យបាននូវការរកឃើញ និងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺ។
ក្នុងរយៈពេល ៥ឆ្នាំ រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ការគាំទ្រក្នុងទំហំហិរញ្ញប្បទានប្រមាណ ៣០ លានដុល្លារ អាមេរិក និងចូលរួមដោយបដិភាគរាជរដ្ឋាភិបាលកម្ពុជា ចំនួនប្រមាណ ៥ លានដុល្លារអាមេរិក។
ការណ៍នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹងសមត្ថភាពកម្ពុជាដើម្បីសម្រេចបាន វិស័យសុខាភិបាលដែលប្រកបដោយចីរភាព។
[**Join AMS One-minute**](https://t.me/ams1minute)