柬埔寨举办国家中小企业日 洪玛奈出席并强调政策支持









分类经济
事件时间2026-06-27
地点金边
来源柬埔寨勋爵协会
发布时间2026/06/27 16:56
详情描述
2026年6月27日,柬埔寨在金边举办“国家中小企业日”活动。柬埔寨首相洪玛奈出席仪式,并与全国中小企业及手工业代表进行交流。柬埔寨勋爵协会主席李永法作为嘉宾出席了本次活动。
“国家中小企业日”定于每年6月27日举行,旨在搭建政府与私营部门之间的沟通平台,通过政企对话探讨行业挑战,并展示柬埔寨本土产品。该纪念日的设立体现了政府对微型、小型和中型企业(MSMEs)及手工业发展的重视。
柬埔寨政府将中小企业视为国家经济的支柱,认为其在创造就业、推动创新及增强经济韧性方面发挥着关键作用。为支持该领域发展,政府已在“五角战略”第一阶段中明确相关政策,重点聚焦人力资源、基础设施、能源及技术应用,以提升私营企业的竞争力。
在金融支持方面,政府通过中小企业银行、农业农村发展银行及信用担保公司提供融资渠道。此外,政府还推行《2023-2028年非正规经济发展战略》,并利用技能发展基金支持企业转型。通过推动数字化进程,政府致力于构建涵盖从生产到市场销售的全产业链生态系统,以促进全国中小企业及手工业的可持续发展。
📋 简要摘要 ▸
6月27日,柬埔寨举办“国家中小企业日”,洪玛奈总理出席并强调中小企业(MSMEs)是国家经济支柱。政府通过五角战略、金融支持及数字化转型政策,旨在加强政企合作,解决企业挑战,并推动全国中小企业及手工业的竞争力与可持续发展。
📋 完整原文 ▸
នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រកាសកំណត់យកថ្ងៃទី២៧ ខែមិថុនា ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបើកចំហរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ជាពិសេសផ្នែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងប្រទេស។
ការសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជននិយាយជារួម និងសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជានិយាយដោយឡែក។
ការកំណត់រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាវេទិការាជរដ្ឋាភិបាល និង MSME ដើម្បីពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការគោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួង/ស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ សមាគមវិស័យឯកជន ផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក MSMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច។
ដើម្បីគាំទ្រដល់វិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន ជាក់ស្តែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាគ្រឹះដើម្បីបង្កើតភាពប្រកួតប្រជែងរបស់វិស័យឯកជន។
ជាមួយគ្នានេះក៏មានយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យម, ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម តាំងពីការផលិតរហូតដល់ទីផ្សារ។