商务部会见中国商会代表团 探讨经贸投资合作








分类经济
事件时间2026-09-15
地点金边
来源柬埔寨商务部
发布时间2026/09/19 10:33
详情描述
2026年9月15日下午,柬埔寨商务部国务秘书林洛比塞(LIM Lork Piseth)在商务部会见了由全球商会及中国协会联盟主席姚海涛(YAO Haitao)率领的中国投资代表团。此次代表团成员涵盖了金融、农业、制造业、加工业及投资领域的约36家中国企业代表。
会谈期间,林洛比塞向代表团介绍了柬埔寨的经济发展现状、营商环境及国际贸易机遇。他重点阐述了柬埔寨的贸易政策、贸易便利化措施、经济多元化战略,以及出口促进工作组的相关机制,并介绍了柬埔寨政府为吸引外资所提供的激励政策。
姚海涛及代表团成员对柬埔寨的经济增长、政府政策及市场环境表示关注,认为当地具备良好的外商投资条件。代表团对柬中两国在各领域的合作表示认可,并就未来在农业及加工设施领域的合作项目进行了交流。
📋 简要摘要 ▸
商务部国务秘书会见中国商会代表团及36家中国企业代表,双方就金融、农业、制造业等领域的投资合作进行探讨。
📋 完整原文 ▸
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិននៃសភាពាណិជ្ជកម្មសាកល និងសម្ព័ន្ធសមាគមប្រទេសចិន ដែលដឹកនាំដោយ លោក YAO Haitao ប្រធានសភាពាណិជ្ជកម្ម និងសមាជិកដែលជាតំណាងក្រុមហ៊ុនចិនប្រមាណ ៣៦ ក្រុមហ៊ុន រួមមានសហគ្រាស និងក្រុមហ៊ុនក្នុងវិស័យពាក់ព័ន្ធនឹងហិរញ្ញវត្ថុ កសិកម្ម រោងចក្រផលិត និងកែច្នៃ ព្រមទាំងក្រុមហ៊ុនវិនិយោគមួយចំនួនទៀត។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជា ដើម្បីស្វែងយល់អំពីការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បរិយាកាសធុរកិច្ច កាលានុវត្តភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា យន្តការក្រុមការងារជំរុញការនាំចេញ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជាជាដើម។
ជាការឆ្លើយតប លោក YAO Haitao និងសមាជិកគណៈប្រតិភូ បានបង្ហាញអំពីចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការរីកចម្រើន កំណើនសេដ្ឋកិច្ច គោលនយោបាយរដ្ឋាភិបាល និងឱកាសទីផ្សារដែលមានបរិយាកាសអំណោយផលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិនបរទេស។ គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ចិនលើគ្រប់វិស័យ និងបានបង្ហាញអំពីគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនពាក់ព័ន្ធនឹងវិស័យកសិកម្ម និងរោងចក្រកែច្នៃ នាពេលខាងមុខផងដែរ៕
---
(Phnom Penh): On the afternoon of Tuesday, 15 September 2026, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, received a courtesy call from Mr. YAO Haitao, Chairman of the Global Chamber of Commerce & Association Alliance in China, along with a delegation representing approximately 36 Chinese companies specializing in finance, agriculture, manufacturing, processing, and investment.
During the meeting, His Excellency Secretary of State extended a warm welcome to the delegation and discussed the progress of Cambodia’s economy, business environment, trade opportunities, and international trade. His Excellency also addressed trade policies, trade facilitation, economic diversification, the mechanism of the Export Promotion Task Force, and other incentives offered by the Royal Government of Cambodia.
In response, Mr. YAO Haitao and his delegation expressed their keen interest in Cambodia’s economic development, government policies, and favorable business environment for foreign investors. The delegation highly appreciated the strong cooperation between Cambodia and China across various sectors and presented upcoming collaborative projects in agriculture and processing facilities.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))