公务部核查波罗勉省教育人员数据 确保行政透明

分类政务
事件时间2026-08-24
地点波罗勉省
来源公共职能信息
发布时间2026/08/24 16:35
详情描述
2026年8月24日,柬埔寨公务部官员普查委员会联合波罗勉省梅桑县(Mesang)及普里萨县(Preah Sdech)地方行政部门与教育、青年和体育局,正式启动针对当地教育人员的普查与数据核实工作。
此次普查旨在通过实地走访各级公立教育机构,核实管理人员及教师的在岗情况。工作组将对教育人员的公务员编号、个人履历、职级及专业学科等信息进行全面比对,确保实际在岗情况与人事管理系统数据完全一致,从而提升教育资源分配的准确性与行政透明度。
根据工作安排,梅桑县的普查工作计划于8月24日至8月27日进行,为期4天;普里萨县的普查工作则计划于8月24日至8月29日进行,为期6天。
公务部普查委员会要求梅桑县与普里萨县各级学校校长、教师及教育工作人员提前准备好相关法律文件,并按时到岗配合技术团队完成核查,以确保普查工作按计划顺利完成。
📋 简要摘要 ▸
公务部近日在波罗勉省梅桑县及普里萨县开展教育人员普查,通过实地核查与数据比对,旨在完善教育系统人事档案,确保教育资源分配的准确性与透明度。
📋 完整原文 ▸
គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ បន្តចុះពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យបុគ្គលិកអប់រំគ្រប់កម្រិត ក្នុងស្រុកមេសាង និងស្រុកព្រះស្តេច ខេត្តព្រៃវែង
មេសាង-ព្រះស្តេច៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុកមេសាង ស្រុកព្រះស្តេច និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចាប់ផ្តើមបន្តយុទ្ធនាការចុះពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពស្ថិតិបុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូ យ៉ាងហ្មត់ចត់ នៅតាមបណ្តាស្រុកគោលដៅ នៃខេត្តព្រៃវែង។
យុទ្ធនាការនេះ ត្រូវបានដំណើរការទន្ទឹមគ្នានៅក្នុងស្រុកទាំងពីរ ដោយបែងចែកក្រុមការងារដឹកនាំ និងកាលវិភាគអនុវត្តជាក់ស្តែងរួមមាន៖ (១)សម្រាប់យុទ្ធនាការជំរឿននៅស្រុកមេសាង គ្រោងអនុវត្តរយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ និង (២)សម្រាប់យុទ្ធនាការជំរឿននៅស្រុកព្រះស្តេច គ្រោងអនុវត្តរយៈពេល ៦ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នាពេលនេះ គឺដើម្បីផ្ទៀងផ្ទាត់វត្តមានផ្ទាល់របស់គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូនៅតាមបណ្តាសាលារៀនគ្រប់ភូមិ-ឃុំ ក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ លើអត្តលេខមន្ត្រីរាជការ ជីវប្រវត្តិ ឋានន្តរស័ក្តិ ថ្នាក់ និងមុខវិជ្ជាឯកទេស ដើម្បីធានាឱ្យមានភាពស៊ីសង្វាក់គ្នាទាំងស្រុង រវាងស្ថានភាពជាក់ស្តែង ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបែងចែកគ្រូបង្រៀនឱ្យចំគោលដៅប្រកបដោយគណនេយ្យភាព និងតម្លាភាពខ្ពស់។
គណៈកម្មការជំរឿនមន្ត្រី សូមរំលឹក និងអំពាវនាវដល់លោក-លោកស្រី នាយក នាយិកា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់កម្រិតសិក្សាទាំងអស់ ក្នុងស្រុកមេសាង និងស្រុកព្រះស្តេច មេត្តាត្រៀមលក្ខណៈរៀបចំឯកសារគតិយុត្តពាក់ព័ន្ធ និងវត្តមានឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ឱ្យទទួលបានលទ្ធផលត្រឹមត្រូវ តម្លាភាព និងបញ្ចប់ទៅតាមផែនការដែលបានកំណត់ទុក៕