柬埔寨国王捐赠水库造福贡布省民众
分类民生新闻
事件时间近期
地点贡布省东通县
来源柬埔寨国土部
发布时间2026/04/08 12:03
详情描述
柬埔寨国王诺罗敦·西哈莫尼捐赠资金在贡布省东通县修建两处水库,旨在改善当地居民的用水需求,其中一处已完工,另一处计划于柬埔寨新年后动工。
📋 完整原文 ▸
ស្រះទឹកអូរត្រពាំងក្តារ ក្នុងស្រុកដងទង់ ខេត្តកំពត ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត និងប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង និងភូមិព្រៃសំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត ទូលព្រះបង្គំយើងទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយនូវសេចក្ដីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានឱ្យមន្ត្រីក្រុមសម្តេចឪ នាំយកគ្រឿងចក្រ ចុះមកជីកស្តារស្រះទឹក ចំនួន ២កន្លែង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដែលស្រះទី១ មានបណ្តោយ ៨០ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ បានជីករួចរាល់ និងស្រះទី២ មានបណ្តោយ៩០ម៉ែត្រ និងទទឹង ៦៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃសំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់ ដែលនឹងបើកការដ្ឋានជីកស្តារនៅក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ទូលព្រះបង្គំយើងទាំងអស់គ្នា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងឥតឧបមា និងពុំអាចបំភ្លេចបាន ចំពោះព្រះរាជសមិទ្ធផលខាងលើ និងគុណូបការៈដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំទាំងអស់គ្នា ប្តេជ្ញារួបរួមគ្នាថែរក្សានូវព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមតរៀងទៅ។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
**
**[**Join MLMUPC News**](https://t.me/MLMUPCofCambodia)**
**🌐 [**Website**](https://mlmupc.gov.kh/)[ ](https://mlmupc.gov.kh/)**
**🌐 [**Facebook**](https://www.facebook.com/mlmupc.pressteam)**
**🌐 [**Youtube**](https://www.youtube.com/@MLMUPC_KH)
🌐 [**Tiktok**](https://www.tiktok.com/@mlmupc_kh)