洪森赴磅通省调研 强调提升基层行政服务效率








分类政治
事件时间2026-06-03 13:31
地点磅通省
来源洪玛尼官方频道
发布时间2026/06/03 13:31
详情描述
2026年6月3日,柬埔寨代国家元首洪森亲王在磅通省出席座谈会,与当地1189名官员及参议院选民进行交流。参会人员包括参议院议员、国会议员、国家级工作组代表、省市县乡各级议会成员以及各部门负责人。
此次调研旨在加强参议院与选民之间的联系,并指导地方官员提升行政服务效率。洪森在会上强调,官员应主动服务民众,确保各项必要服务能够快速、高效地落实,并重申官员是人民的忠诚公仆,而非统治者,应主动深入基层解决民众需求。
磅通省是洪森此次基层调研行程中的第12个省份,此前已先后访问过磅湛、特本克蒙、磅士卑、茶胶、贡布、白马、柴桢、波萝勉、金边、磅清扬及菩萨省。
在座谈期间,洪森对磅通省在退伍军人及退休人员福利保障方面的表现给予了肯定,并指出这些群体曾为国家做出过重要贡献,地方政府应持续关注其生活状况。
📋 简要摘要 ▸
洪森在磅通省与1189名地方官员及参议院选民举行座谈,强调官员应主动服务民众,提升行政效率,并对该省在退伍军人福利方面的表现给予肯定。
📋 完整原文 ▸
ពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងអង្គបោះឆ្នោតព្រឹទ្ធសភា ក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្តកំពង់ធំ សរុប ១,១៨៩នាក់
ការចុះជួបនេះ គឺជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ព្រមទាំងជំរុញឱ្យការងារនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព តាមរយៈឱកាសទទួលបានការតម្រង់ទិសដោយផ្ទាល់ពី សម្តេចតេជោ ជាពិសេសការបន្តយកចិត្តទុកដាក់ខ្ពស់លើសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ នេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ ផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ បង្កើនភាពកក់ក្តៅ និងផ្តល់ថាមពលបន្ថែមដល់មន្ត្រីក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។
ខេត្តកំពង់ធំ គឺជាបេសកកម្មលើកទី១១ និងជាខេត្តទី១២ នៃដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បន្ទាប់ពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង និងពោធិ៍សាត់។ ខេត្តកំពង់ធំ ក៏ទទួលបានការកោតសរសើរ ចំពោះការគិតគូរយកចិត្តទុកដាក់លើសុខទុក្ខរបស់និវត្តន៍ជន និងអតីតយុទ្ធជន ដែល សម្តេចតេជោ បានគូសបញ្ជាក់ថា សុទ្ធសឹងជាអ្នកមានស្នាដៃចំពោះជាតិមាតុភូមិ។
ក្នុងស្មារតីជាមន្ត្រីបម្រើប្រជាជន យើងខ្ញុំទាំងអស់គ្នា តែងចងចាំជានិច្ចនូវប្រសាសន៍ក្រើនរំលឹករបស់ សម្តេចតេជោ ជាប្រចាំ ថា “យើងត្រូវរត់ទៅរកប្រជាជន កុំឱ្យប្រជាជនរត់មករកយើង… មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ប៉ុន្តែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន” ក្នុងការបំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យកាន់តែល្អប្រសើរ ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន។
———
ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦, មណ្ឌលភូមិភាគទី៨ ខេត្តកំពង់ធំ