国防部发通告 东盟观察员抵卜迭棉芷探访滞留边民

国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
国防部发通告 东盟观察员抵卜迭棉芷探访滞留边民
1/10
文件类型官方通告
发布机构柬埔寨国防部
生效日期2026-11-08
适用范围柬泰边境局势与滞留边民安置
发布时间2026/11/08 14:26

政策详情

11月8日上午10时45分,柬埔寨国防部发言人发布新闻通告,柬方协调组(CLG)协助东盟观察员小组(AOT)前往卜迭棉芷省斯外杰县斯罗克兰乡的边民滞留点,实地观察、核实并慰问尚未能返回家园的柬埔寨边民。 通告称,这些边民至今无法返乡,原因是泰军在某些地段进入并非法占据柬埔寨领土,架设铁丝网、集装箱,房屋也遭到破坏。通告表示,东盟观察员此次进入实地,直接看到了柬方平民持续面临的人道影响,也看到尽快启动柬泰陆地边界联合委员会(JBC)勘界工作的必要性。通告引用的依据是2025年12月27日柬泰总边界委员会(GBC)第三次特别会议联合声明第四点,目标是让柬平民不受阻碍、安全且有尊严地返回住所。 在边界立场上,通告重申柬方依据国际法、边界不可更改原则(Uti Possidetis Juris)、法暹条约、地图以及印支-暹罗边界划界委员会的记录文件维护柬泰国际边界线,不接受任何以武力造成的边界改变。通告同时提到2025年10月26日柬泰和平协议联合声明,称政府与国防部将全面、严格落实GBC联合声明及有关协议。 对在柬泰边境一带生活、经商或通行的人员,边境局势紧张期,波贝、奥斯马等口岸可能出现临时延误,出行前应预留时间并留意口岸现场安排。涉及滞留边民返乡与安置的具体手续,通告未作说明,需以国防部及地方政府后续通报为准。
📋 简要摘要 ▸
柬埔寨国防部发言人发布新闻通告称,11月8日上午10时45分,柬方协调组(CLG)协助东盟观察员小组(AOT)前往卜迭棉芷省斯外杰县斯罗克兰乡,观察、核实并慰问尚未能返回家园的边民。通告指部分边民因泰军非法占据柬埔寨领土而滞留,重申相关地区主权立场。
📋 完整原文 ▸
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ១០:៤៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងជីវភាពរស់នៅរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញ។ ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានដល់ទីតាំងជាក់ស្តែង ពិតជាផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួនរបស់សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ សូមគូសបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦