孙占托率团考察韩国FIO机制 借鉴外商投资纠纷解决模式










分类经济
事件时间2026-06-18
地点韩国首尔
来源柬埔寨勋爵协会
发布时间2026/06/19 16:57
详情描述
2026年6月18日下午,柬埔寨副总理兼柬埔寨发展理事会第一副主席孙占托率团访问韩国首尔,与韩国外商投资监察官办公室(FIO)负责人金斗植举行工作会谈。柬埔寨勋爵协会副主席坤提达陪同出席。
韩国外商投资监察官办公室(FIO)成立于1999年,是根据韩国《外商投资促进法》设立的独立机构。该机构成员由各领域专业人士组成,而非政府官员,旨在为在韩外资企业提供咨询,并负责处理投资过程中的困难与投诉,以优化营商环境。该机制因其在提升外资信心方面的成效,获得经济合作与发展组织(OECD)、世界银行及联合国贸易和发展会议(UNCTAD)等国际组织的认可。
会谈期间,金斗植重点介绍了韩国的“家庭医生”式投资纠纷解决机制。该机制通过指派专业人员对特定投资项目进行一对一负责,确保及时发现并协调解决外资企业面临的挑战。金斗植表示,愿意为柬埔寨建立类似机制提供技术支持。
孙占托在会上表示,柬埔寨发展理事会已设立“韩国服务台”(Korea Desk),专门为韩国投资者提供咨询与信息服务。此外,柬埔寨政府已建立包括政府-私营部门论坛(G-PSF)、政府与私营部门对话(PPSD)及商务早餐会(P-PS Breakfast Briefing)在内的多项沟通机制,旨在加强政府与私营部门的直接对话,保障外商投资权益。
📋 简要摘要 ▸
柬埔寨副总理孙占托率团访问韩国,与韩国外商投资监察官办公室(FIO)负责人金斗植举行会谈。双方重点探讨了韩国“家庭医生”式投资纠纷解决机制,旨在通过专业化服务提升柬埔寨营商环境,增强外资信心。
📋 完整原文 ▸
«អ្នកឧកញ៉ា គួន ធីតា ចូលរួមអមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយប្រធានស្ថាប័នពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ាសម្រាប់វិនិយោគបរទេស (FIO) របស់សាធារណរដ្ឋកូរ៉េ»
សេអ៊ូល៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក Kim Doo Sik ប្រធានស្ថាប័នពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (Foreign Investment Ombudsman - FIO)។
សូមបញ្ជាក់ថា ស្ថាប័នផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (FIO) គឺជាយន្តការឯករាជ្យមួយក្នុងការដោះស្រាយទុក្ខកង្វល់ និងបណ្តឹងតវ៉ា ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ១៩៩៩ ស្ថិតក្រោមច្បាប់ជំរុញការវិនិយោគបរទេសរបស់សាធារណរដ្ឋកូរ៉េ ប៉ុន្តែជាស្ថាប័នឯករាជ្យដោយអ្នកបម្រើការនៅក្នុងស្ថាប័ននេះមិនមែនជាមន្ត្រីរាជការនោះទេ ប៉ុន្តែជាអ្នកជំនាញអាជីពទៅតាមវិស័យនីមួយៗ។ FIO មានការទទួលខុសត្រូវលើការផ្តល់ការប្រឹក្សាយោបល់ដ៏ក្រុមហ៊ុនដែលមានបំណងបណ្ដាក់ទុនវិនិយោគ ឬបានបណ្តាក់ទុននៅក្នុងប្រទេសកូរ៉េ ដោយដោះស្រាយរាល់ការលំបាក ទុក្ខកង្វល់ និងបណ្តឹងតវ៉ានានា ដែលប្រឈមដោយវិនិយោគិនបរទេស ក្នុងគោលបំណងកែលម្អបរិយាកាសវិនិយោគ និងសម្របសម្រួលដល់ការដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនបរទេសឱ្យទទួលបានជោគជ័យ។
ជាការសម្គាល់ ប្រព័ន្ធ Ombudsman របស់សាធារណរដ្ឋកូរ៉េ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាឧត្តមានុវត្តន៍អន្តរជាតិ សម្រាប់ការផ្តល់ការគាំទ្រដល់វិនិយោគិនចាប់តាំងពីដំណាក់កាលដំបូង និងការថែទាំវិនិយោគិន។ ប្រព័ន្ធនេះត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិនានា ដូចជា អង្គការ OECD, ធនាគារពិភពលោក (World Bank) និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ចំពោះប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន។ បណ្តាប្រទេសជាច្រើន បានសិក្សា និងដកស្រង់ពិសោធន៍តាមគំរូនេះ នៅក្នុងការបង្កើតយន្តការផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិន នៅក្នុងប្រទេសរបស់ខ្លួន។
ក្នុងកិច្ចពិភាក្សាការងារនេះ លោកប្រធាន FIO បានលើកឡើងពីប្រព័ន្ធ "Home Doctor " ដែលជាយន្តការដ៏ជោគជ័យរបស់កូរ៉េ ក្នុងការចាត់តាំងអ្នកជំនាញទទួលបន្ទុកដោយផ្ទាល់លើករណីនីមួយៗ ដើម្បីពិនិត្យបញ្ហាប្រឈម និងសម្របសម្រួលស្វែងរកដំណោះស្រាយជូនវិនិយោគិនបរទេសអោយបានទាន់ពេលវេលា។ ក្នុងឱកាសនេះ លោកប្រធានក៏បានបង្ហាញពីការគាំទ្រក្នុងការចូលរួមផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធដែលមានលក្ខណ:ស្រដៀងគ្នានេះដល់កម្ពុជាផងដែរ។
ឆ្លើយតបនឹងការផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគពីបរទេស ក៏ដូចជាពីប្រទេសកូរ៉េផ្ទាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមថា ក.អ.ក. បានរៀបចំឱ្យមានច្រក "Korea Desk" ដើម្បីផ្តល់សេវាពិគ្រោះប្រឹក្សា និងផ្តល់នូវព័ត៌មានពាក់ព័ន្ធជូនដល់វិនិយោគិនកូរ៉េ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការដែលផ្តល់ឱកាសឱ្យមានការសន្ទនាត្រង់ទៅត្រង់មករវាងផ្នែករដ្ឋ និងវិស័យឯកជន រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការការពារ និងបង្កលក្ខណៈងាយស្រួលជូនដល់វិនិយោគិនបរទេស។