长江餐厅在金边正式开业 旅游部部长出席剪彩










分类商业
事件时间2026-09-12
地点金边
来源柬埔寨旅游部
发布时间2026/09/13 17:15
详情描述
2026年9月12日,长江餐厅(Yangtze Restaurant)在金边举行正式开业典礼。柬埔寨旅游部部长胡哈(HUOT Hak)出席剪彩仪式,旅游部官员、相关机构代表、私营企业代表、投资者及多位嘉宾共同参加活动。
胡哈部长在仪式上表示,餐饮及酒店业新企业的成立,有助于推动旅游产品与服务的多元化发展,在创造就业机会的同时,为国内外游客提供更多选择。他指出,长江餐厅的开业体现了投资者对柬埔寨市场的信心,证明柬埔寨作为旅游与投资目的地,具备安全、稳定及区域吸引力。
针对餐厅运营,胡哈部长建议经营者与员工应重点关注食品质量、卫生安全及服务标准,通过提供优质的接待服务提升客户满意度,从而共同促进柬埔寨旅游业的整体声誉与品质提升。
📋 简要摘要 ▸
长江餐厅在金边举行开业典礼,旅游部部长出席并表示,餐饮业的多元化发展对提升柬埔寨旅游服务质量及吸引投资具有重要意义。
📋 完整原文 ▸
[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» (Yangtze Restaurant)
រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» (Yangtze Restaurant) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ធុរជន វិនិយោគិន និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរចំពោះការបើកដំណើរការភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» និងបានគូសបញ្ជាក់ថា ការបង្កើតអាជីវកម្មថ្មីៗក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ បង្កើតឱកាសការងារ ព្រមទាំងបន្ថែមជម្រើសថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា ការបើកដំណើរការភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» គឺជាសក្ខីភាពថ្មីមួយទៀតនៃទំនុកចិត្តរបស់វិនិយោគិន និងធុរជន មកលើកម្ពុជា ដែលជាគោលដៅទេសចរណ៍ និងវិនិយោគប្រកបដោយសុខសុវត្ថិភាព ស្ថិរភាព ពោរពេញដោយកាលានុវត្តភាព និងមានភាពទាក់ទាញខ្ពស់ក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ម្ចាស់ និងបុគ្គលិកភោជនីយដ្ឋាន ឱ្យយកចិត្តទុកដាក់លើគុណភាពម្ហូបអាហារ អនាម័យ សុវត្ថិភាព ស្តង់ដារសេវាកម្ម និងការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម ដើម្បីបង្កើតបទពិសោធល្អ និងភាពពេញចិត្តជូនអតិថិជន ព្រមទាំងចូលរួមលើកកម្ពស់គុណភាព និងកិត្យានុភាពវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឱ្យភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» ទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្ម និងក្លាយជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់វិស័យម្ហូបអាហារ បដិសណ្ឋារកិច្ច និងទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែប គុណភាព និងភាពទាក់ទាញ។
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
H.E. Minister HUOT Hak, Presides over the Grand Opening of Yangtze Restaurant
Phnom Penh: H.E. HUOT Hak, Minister of Tourism, presided over the official grand opening of Yangtze Restaurant, attended by leaders of the Ministry of Tourism, representatives of relevant institutions, private-sector representatives, businesspeople, investors, and distinguished guests.
On the occasion, H.E. the Minister congratulated Yangtze Restaurant on its official opening and emphasized that the establishment of new businesses in the food and hospitality sectors plays an important role in diversifying tourism products and services, creating employment opportunities, and offering new choices to both domestic and international tourists.
H.E. the Minister also highlighted that the opening of Yangtze Restaurant is further testament to the confidence of investors and businesspeople in Cambodia as a safe and stable destination for tourism and investment—one that is rich in opportunities and highly attractive within the region.
Furthermore, H.E. the Minister encouraged the restaurant’s owners and staff to prioritize food quality, hygiene, safety, service standards, and warm hospitality accompanied by genuine smiles. These efforts will help create positive experiences and enhance customer satisfaction, while contributing to the improvement of the quality and reputation of Cambodia’s tourism sector.
H.E. the Minister wished Yangtze Restaurant every success in its business operations and expressed hope that it would play an active role in advancing Cambodia’s culinary, hospitality, and tourism sectors, making them increasingly diverse, high-quality, and attractive.
Phnom Penh, 12 September 2026
#Cambodia
#CambodiaKingdomOfWonder
#greenseasoncambodia
#ministryoftourismcambodia
#huothak