洪森在北京会见刘海星 签署党际合作备忘录

分类政治
事件时间2026-06-25
地点北京
来源柬埔寨通讯社
发布时间2026/06/26 07:42
详情描述
2026年6月25日下午,柬埔寨参议院主席、柬埔寨人民党主席洪森在访问北京期间,会见了中共中央对外联络部部长刘海星。
刘海星对洪森及柬埔寨代表团的到访表示欢迎,并指出此次访问是巩固柬中“铁杆”友谊的重要动力。双方在会谈中签署了党际谅解备忘录,旨在进一步加强两党间的交流与合作,重点推动青年干部的培训工作,为两党关系的持续发展提供支持。
洪森对中方的接待表示感谢。他提到,2026年是其首次访华35周年,同时也是柬埔寨人民党与中国共产党建立关系30周年。洪森表示,两党之间的关系是两国政府开展合作的重要指导方向。
刘海星在会谈最后祝愿洪森及柬埔寨代表团此次访华行程取得圆满成功。
📋 简要摘要 ▸
柬埔寨参议院主席洪森在访问北京期间,会见中共中央对外联络部部长刘海星。双方回顾了柬中建交及党际合作历程,并签署了旨在加强青年干部培训与党际交流的谅解备忘录,进一步巩固两国“铁杆”友谊。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន នៅរដ្ឋធានីប៉េកាំង
(AKP) នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម លូ ហៃស៊ីង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ប្រទេសចិននៅពេលនេះ។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ថាគឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ ឯកឧត្តម បានលើកឡើងថាប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន។
ឯកឧត្តម បានរំលេចថា គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិន គឺប្រជាជនចិន បានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។ ឯកឧត្តម ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរដោយតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ ក៏មានការចុះហត្ថលេខា អនុស្សរណៈនៃការយោគយល់គ្នា រវាងគណបក្សនៃប្រទេសទាំងពីរផងដែរ ដែល ឯកឧត្តម សង្ឃឹមថាតាមរយៈ MOU នេះនឹងកាន់តែជំរុញបន្ថែមទៀតឱ្យទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែរឹងមាំ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសម្រាប់ការបណ្ដុះបណ្ដាលដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្ស។
សម្ដេចតេជោ បានសម្ដែងនូវការ អរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ ឯកឧត្តម ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោក៏បានរំលេចផងដែរថា នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួប៣៥ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ លើកដំបូង ដែលសម្ដេចបានធ្វើដំណើរមកកាន់សាធារណរដ្ឋប្រជាមានិតចិន
ហើយក៏គាប់ជួនចំនឹងខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលនេះឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ជាចុងក្រោយ ឯកឧត្តម លូ ហៃស៊ីង ក៏បានជូនពរ សម្តេចតេជោ និងគណៈប្រតិភូកម្ពុជា ឱ្យបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយភាពជោគជ័យ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia