旅游部启动公务员普查 旨在提升行政管理效率










文件类型政策
发布机构旅游部
生效日期2026-06-25
适用范围旅游部全体公务员
发布时间2026/06/25 13:57
政策详情
2026年6月25日,柬埔寨旅游部正式启动全体公务员普查工作。此次普查旨在贯彻落实柬埔寨政府关于加强人力资源管理及公共行政改革的政策要求。
旅游部部长胡哈于当日亲临部内各下属单位,实地监督普查工作的开展情况,以确保工作流程的透明度与执行效率,并保障所采集人员数据的准确性。
本次普查的核心目标在于收集并核实旅游部在职公务员的实际信息,建立清晰、统一且可共享的数据档案。相关数据将直接服务于公共行政管理、人力资源发展规划的制定,以及机构整体运作效能的提升。
通过此次普查,旅游部旨在进一步落实政府的行政改革政策,推动构建具备高透明度、高问责制及高效率的现代化公共行政体系。
📋 简要摘要 ▸
旅游部部长胡哈于6月25日宣布启动公务员普查工作,旨在核实人员数据,加强人力资源管理,并推动公共行政改革,确保机构运作透明高效。
📋 完整原文 ▸
[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះពិនិត្យការចាប់ផ្តើមដំណើរការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង នៅទីស្តីការក្រសួងទេសចរណ៍
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានចាប់ផ្តើមអនុវត្តការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការកែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមអង្គភាពចំណុះក្រសួងទេសចរណ៍ ដើម្បីតាមដានវឌ្ឍនភាពការងារ និងធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងទទួលបានទិន្នន័យត្រឹមត្រូវ។
ការធ្វើជំរឿនមន្ត្រីរាជការនេះ មានគោលបំណងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីរាជការដែលកំពុងបំពេញការងារជាក់ស្តែង ឱ្យមានភាពច្បាស់លាស់ ឯកភាព និងអាចប្រើប្រាស់រួមគ្នាបាន សម្រាប់គាំទ្រដល់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ការរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព។
សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល និងការកសាងរដ្ឋបាលសាធារណៈទំនើប ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦