柬埔寨国家档案馆迎来建馆百年 政府推动档案系统现代化

分类文化
地点金边
来源柬埔寨新闻部
发布时间2026/10/29 10:11

详情描述

柬埔寨国家档案馆今年迎来建馆100周年,该馆始建于1926年。馆内保存的文献被视为国家遗产与民族身份的核心凭证,也是历史研究与法律举证的重要依据。官方表示,在洪玛奈总理领导下,政府正加大对档案馆的投入,推动馆藏保护与系统现代化,并借百年契机向国际社会展示柬埔寨的历史文化底蕴及档案数字化承诺。
📋 完整原文 ▸
អបអរសាទរ ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា បណ្ណសារដ្ឋានជាតិនៃកម្ពុជាមានអាយុកាល១០០ឆ្នាំគត់ដោយបានសាងសង់នាឆ្នាំ១៩២៦។ ឯកសារដែលតម្កល់និងថែរក្សានៅក្នុងបណ្ណសារដ្ឋានជាតិគឺជាបេតិកភណ្ឌជាតិ ជារតនវត្ថុសំខាន់សំផុតរបស់ជាតិ ដែលជាឯកសារប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ហើយជាប្រភពនៃការសិក្សាស្រាវជ្រាវជាតិ ពិសេសជាភស្តុតាងមានតម្លៃគតិយុត្ត។ បណ្ណសារដ្ឋានជាតិកំពុងត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការលើកតម្កើងនិងធ្វើទំនើបកម្មច្បាស់លាស់ពីបច្ចុប្បន្នទៅអនាគត។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្សារភ្ជាប់និងរម្លឹកតួនាទីជាស្ថាប័នថែរក្សានិងការពារបេតិកភណ្ឌឯកសារជាតិស្របគ្នានឹងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦លើកទី២០(Francophonie2026)ដែលនឹងបង្ហាញទៅកាន់ពិភពលោកអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសារ។ ផលិតដោយ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា