柬埔寨旅游部与吴哥国际机场投资公司探讨旅游项目开发
| 分类 | 经济与旅游 |
|---|---|
| 事件时间 | 2026年4月4日下午 |
| 事件地点 | 金边,柬埔寨旅游部 |
| 发布时间 | 2026-04-06 09:13 |
新闻摘要
柬埔寨旅游部长与吴哥国际机场投资公司代表会面,听取了关于在暹粒开发创新旅游产品及提升机场周边文化旅游吸引力的进展汇报。
📄 完整原文 ▶ 查看原文 →
[English Below] កិច្ចប្រជុំពិនិត្យវឌ្ឍនភាពជាប្រចាំលើការអនុវត្តគម្រោងវិនិយោគទេសចរណ៍ដ៏ធំទំនើប និងច្នៃប្រឌិតនៅខេត្តសៀមរាបរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.) និងសហការីនៅក្នុងស្រុក និងអញ្ជើញពីប្រទេសចិន ចូលជួបពិភាក្សាការងារ និងរាយការណ៍ពីវឌ្ឍនភាពការងារលើការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាសម្រាប់ខេត្តសៀមរាប និងប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរវាយតម្លៃខ្ពស់ដល់លោកប្រធាន និងក្រុមហ៊ុនដែលជា ក្រុមហ៊ុនរដ្ឋចិនដ៏ធំដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តាក់ទុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប ការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋានឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែមថ្មីៗ ប្រកបដោយការច្នៃប្រឌិត បំពាក់ដោយបច្ចេកវិទ្យាខ្ពស់ចុងក្រោយ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកប្រធានក្រុមហ៊ុន បានឯកភាពលើការបង្កើតក្រុមការងារចម្រុះពីក្រសួង និងក្រុមហ៊ុន ដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងវិនិយោគ និងការរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាប្រចាំ ដើម្បីជំរុញវឌ្ឍនភាពនៃគម្រោងវិនិយោគឱ្យដំណើរការរលូន និងបានឆាប់រហ័ស ព្រមទាំងការជំរុញកំណើនឱ្យកាន់តែច្រើនឡើងបន្ថែមទៀត និងអាចដោះស្រាយរាល់សំណូមពរនានារបស់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរមកកាន់ខេត្តសៀមរាបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ (កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី២៣ ឆ្នាំ២០២៦)។ Regular Progress Review Meeting on Major, Modern, and Innovative Tourism Investment Projects in Siem Reap by Angkor International Airport Investment (Cambodia) Co., Ltd. Phnom Penh: On the afternoon of April 4, 2026, H.E. Huot Hak, Minister of Tourism, received Mr. Lu Wei, Chairman of the Board and representative of Angkor International Airport Investment (Cambodia) Co., Ltd., along with his colleagues from Cambodia and delegates from China, for a working discussion and progress update on the development of new tourism products. The meeting was held at the Ministry of Tourism. During this important and fruitful meeting for Siem Reap Province and Cambodia as a whole, H.E. the Minister expressed his deep appreciation and high recognition to the Chairman and the company—a major Chinese state-owned enterprise—for their confidence in the leadership of the Royal Government of Cambodia. This includes their investment in the Siem Reap International Airport, the development of the surrounding areas into a multifunctional hub for culture, tourism, and commerce, as well as the creation of new, high value-added tourism products driven by innovation and equipped with cutting-edge technologies, many of which are being introduced for the first time in Cambodia. H.E. the Minister and the Chairman agreed to establish a joint working group between the Ministry and the company to regularly monitor the progress of the investment projects and provide updates on tourist arrivals and air passenger traffic through Siem Reap International Airport. This mechanism aims to ensure the smooth and swift implementation of investment projects, further boost growth, and effectively address the needs and requests of tourists and travelers visiting Siem Reap in a timely and efficient manner. Phnom Penh, April 4, 2026 (23rd Meeting with International Cooperation Partners, 2026)