柬埔寨国防部祈愿国王圣体安康

文件类型公告
发布机构柬埔寨国防部
生效日期2024年
适用范围全国
发布时间2026/04/18 19:53
政策详情
柬埔寨国防部于2024年发布正式公告,代表国防部领导层及柬埔寨王家军全体官兵,向柬埔寨国王诺罗敦·西哈莫尼致以崇高敬意与诚挚祈福。
公告指出,国防部全体人员通过祈祷仪式,祈求神灵、三宝、柬埔寨国土守护神、历代先王及先后的庇佑,保佑国王身体健康。
针对国王目前正在进行的医疗手术,国防部全体官兵表达了深切关怀,祈愿手术圆满成功,并祝愿国王早日康复。国防部重申,将继续效忠于国王,并祈求国王在康复后继续作为柬埔寨人民的坚实依靠,为国家与民族带来福祉。
📋 简要摘要 ▸
柬埔寨国防部及全体官兵发表正式公告,向柬埔寨国王诺罗敦·西哈莫尼致以崇高敬意与祈福。公告表达了对国王手术顺利、早日康复的诚挚祝愿,并祈求神灵保佑国王身体健康,继续作为柬埔寨人民的坚实依靠。
联系方式
网站https://mod.gov.kh/
📋 完整原文 ▸
សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
___
ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះអង្គចេកព្រះអង្គចម គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រមទាំងព្រះរាជគុណូបការៈ និងបុណ្យកុសលទាំងឡាយដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជានាពេលកន្លងមក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងសូមឱ្យព្រះអង្គទទួលបាននូវជោគជ័យជាស្ថាពរក្នុងការយាងទទួលការវះកាត់ព្យាបាលព្រះរោគ និងសូមព្រះអង្គឆាប់បានជាសះស្បើយពីព្រះរោគាពាធឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូប ជាអង្វែងតរៀងទៅ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ។
________
🌐 [គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/)
🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence)
🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055)
🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh)
🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modcambodia)
🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@mod.gov.kh)