劳工部部长兴索 柬埔寨2027年将实现面料本土化生产

分类工业政策
地点金边
来源柬埔寨国家电视台
发布时间2026/05/02 09:59
详情描述
2026年5月1日上午,柬埔寨劳工与职业培训部部长兴索出席了在柬埔寨全国工会联盟总部举办的五一国际劳动节140周年庆祝活动。
兴索在活动中表示,柬埔寨工业领域正处于转型期,政府正积极推动本土面料生产能力的建设。根据规划,柬埔寨预计将于2027年实现面料本土化生产,届时本土工厂的产能将覆盖国内40%以上的面料需求。
此举旨在减少对进口面料的依赖,增强纺织、制鞋、箱包及旅行用品行业的供应链韧性。兴索强调,实现面料本土化生产是提升国家工业竞争力的关键,将有助于柬埔寨产品在出口至美国及欧盟等主要市场时,符合原产地规则要求,从而维持关税豁免待遇。
此外,兴索还阐述了今年劳动节“共同建立韧性以实现体面工作”的主题。他表示,柬埔寨政府将持续致力于改善劳动条件、保障工会权利、完善社会保障体系,并深化社会对话,以推动劳动力市场的可持续发展。
📋 简要摘要 ▸
劳工部部长兴索在五一国际劳动节活动中表示,柬埔寨正积极推动工业转型。预计到2027年,柬埔寨将建立本土面料生产工厂,产能将覆盖40%以上需求。此举旨在增强纺织、制鞋及箱包行业的供应链韧性,并确保出口欧美市场时符合原产地免税要求,进一步提升国家工业竞争力。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ហេង សួរ ជំរុញការកសាងភាពធន់ដើម្បី «ការងារសមរម្យ» ខណៈកម្ពុជានឹងមានរោងចក្រផលិតក្រណាត់ក្នុងស្រុកនៅឆ្នាំ២០២៧
នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក)។
ក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីរបត់ថ្មីនៃវិស័យឧស្សាហកម្មកម្ពុជា ដោយបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៧ ខាងមុខ នៅពេលកម្ពុជាមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង វានឹងក្លាយជាខឿនការពារភាពធន់យ៉ាងរឹងមាំ ដែលមានកម្លាំងផលិតកម្មលើសពីជាង ៤០% ដែលជាកត្តាគន្លឹះក្នុងការរក្សាបាននូវការលើកលែងពន្ធសម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម។
ទន្ទឹមនឹងការរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ឯកឧត្តម ហេង សួរ បានពន្យល់ពីអត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។ ប្រធានបទនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។