柬埔寨各界祝愿国王手术成功并早日康复


分类政务新闻
事件时间近期
地点中国北京
来源洪玛尼官方频道
发布时间2026/04/19 09:44
详情描述
近期,柬埔寨国王在中华人民共和国北京接受了手术治疗。据了解,手术取得成功,目前国王正在当地医院接受专业医疗团队的密切观察与后续治疗。
柬埔寨青年联合会金边分会的领导层、成员及其家属在获悉手术成功的消息后,表达了诚挚的喜悦。柬埔寨各界人士纷纷祈祷,祈求神灵保佑国王早日康复,身体健康,长命百岁,继续作为柬埔寨人民的保护伞。
📋 简要摘要 ▸
柬埔寨青年联合会金边分会获悉国王在华手术成功后,表达了诚挚的喜悦。各界人士纷纷祈祷,祈求神灵保佑国王早日康复,身体健康,长命百岁,继续作为柬埔寨人民的保护伞。
📋 完整原文 ▸
ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីរំភើបរីករាយជាពន់ពេក ក្រោយពីបានទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទើបបានទទួលការវះកាត់យ៉ាងជោគជ័យដោយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងកំពុងបន្តស្ថិតនៅក្រោមការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់ជាទីបំផុត ពីសំណាក់ក្រុមវេជ្ជបណ្ឌិតល្បីៗនិងជំនាញៗប្រចាំនៅមន្ទីរពេទ្យ។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកករប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គមេត្តាប្រោះព្រំប្រោសប្រទានព្រះរាជសព្ទសាធុការពរ និងអភិបាលថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឆាប់ជាសះស្បើយពីព្រះរោគ និងសូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ដើម្បីបានគង់ប្រថាប់យូរអង្វែងនៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ក្សេមក្សាន្ត ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជានុរាស្ត្រខ្មែរគ្រប់រូបជានិច្ចនិរន្តរ៍តរៀងទៅ។