卫生部部署登革热防控工作 基层医疗中心加强应急准备

分类卫生
事件时间2026-08-04 15:00
地点金边
来源柬埔寨国家电视台
发布时间2026/08/05 07:24
详情描述
2026年8月4日下午,柬埔寨卫生部部长秦拉主持召开第126次领导力与创新会议。此次会议以视频连线方式举行,共有2849名各级卫生官员参加。
针对登革热防控工作,秦拉要求各级卫生部门及相关方提前部署,应对潜在的疫情风险。具体措施包括在社区内的水源地投放灭蚊药物,以消除蚊虫滋生环境。
会议强调了基层医疗中心作为民众首诊门户的重要性。秦拉指出,基层医疗机构需提升服务质量与救治技术,通过早期诊断和及时治疗,防止轻症转化为重症,从而降低患者的医疗负担。各级医务人员应根据实际情况,优化诊疗流程,确保患者安全。
此外,会议还讨论了卫生系统领导力建设相关议题。会上,柴桢省柬韩友谊医疗中心分享了其作为2025年模范医疗中心的经验,指出该中心的服务成果得益于内部员工的协作,以及上级卫生部门提供的指导与支持。
📋 简要摘要 ▸
卫生部部长秦拉主持第126次领导力与创新会议,要求各级医疗机构针对登革热风险提前部署,加强社区灭蚊及药物投放。同时强调基层医疗中心作为首诊门户,需提升服务质量与救治技术,以降低重症发生率及患者医疗负担。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពបឋមនៅតាមមណ្ឌលសុខភាព គឺជាការសង្គ្រោះអ្នកជំងឺឲ្យរួចផុតពីជំងឺធ្ងន់ដោយមិនអស់ចំណាយច្រើន»
នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៦ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៨៤៩ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឲ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត និងភាគីពាក់ព័ន្ធទាំងអស់បន្តត្រៀមខ្លួនទុកជាមុនសម្រាប់ហានិភ័យដែលអាចកើតមានទាក់ទងនឹងស្ថានភាពនៃការផ្ទុះជំងឺគ្រុនឈាម និងត្រូវបង្កើនសកម្មភាពដាក់ថ្នាំអាបែតនៅតាមប្រភពទឹក ដែលជាជម្រកមូស នៅក្នុងសហគមន៍។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឺក ពីមុខងាររបស់មណ្ឌលសុខភាព ដែលជាច្រកទ្វារដំបូងសម្រាប់ឲ្យប្រជាជនចូលមកប្រើប្រាស់សេវាសុខាភិបាល ហើយមន្ត្រីសុខាភិបាលទាំងអស់ ត្រូវរៀបចំឥរិយាបទក្នុងការព្យាបាល និងបច្ចេកទេសសង្គ្រោះឲ្យសមស្របទៅនឹងកាលៈទេសៈដោយផ្តោតលើសុវត្ថិភាពអ្នកជំងឺ។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកនូវសេចក្តីសន្និដ្ឋានអំពីភាពជាអ្នកដឹកនាំដែលនាំឲ្យសម្រេចការងារបានល្អប្រសើរ និងដាក់ចេញជាសំណួរសម្រាប់ឆ្លុះបញ្ចាំងជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់កម្រិតយកទៅពិចារណា និងប្រើប្រាស់ទៅតាមការងារជាក់ស្តែង។
ជាមួយគ្នានេះ មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ក៏បានចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវាសុខាភិបាលដើម្បីក្លាយជាមណ្ឌលសុខភាពគំរូ ២០២៥ ដែលលទ្ធផលល្អនេះ បានមកពីការសាមគ្គីគ្នារវាងបុគ្គលិក ការផ្តល់គំនិត និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្ត និងមន្ទីរសុខាភិបាល