劳工部出席职业工会联合会活动 强调劳资对话与和谐企业建设










分类政策
事件时间2026-05-03 08:00
地点金边
来源柬埔寨劳工部
发布时间2026/05/03 17:15
详情描述
2026年5月3日上午8时,柬埔寨劳工部国务秘书恩里特(Ung Rith)出席了由柬埔寨职业工会联合会举办的国际劳动节庆祝活动。本次活动在金边举行,主题为“工作与生活平衡是体面工作的关键”。
恩里特在致辞中回顾了国际劳动节的历史,并指出柬埔寨政府自1979年起便开始举办相关纪念活动。他强调,政府致力于通过改善劳动条件、保障职业组织权利、强化社会保障体系以及深化社会对话,推动劳动力市场可持续发展。相关工作正严格遵循政府提出的各项指导方针有序开展。
针对职业工会联合会主席陈萨里(Chheng Sarith)提出的合作愿景,恩里特表示高度认可。他指出,工会作为劳工代表,在构建合规文化、维护劳资双方合法权益方面发挥着重要作用。工会应致力于协助劳资双方共同发展,通过建立“共同饭碗”的协作关系,促进职业关系的和谐。
恩里特重申,在当前全球局势不确定性增加的背景下,实现“体面工作”是各方的共同目标。劳工部将继续视工会为重要合作伙伴,通过职业化对话解决劳资问题,并致力于实现政府提出的“一企业一和谐社区”目标,以保障劳资双方的合法权益,共同推动国家经济增长。
📋 简要摘要 ▸
柬埔寨劳工部国务秘书恩里特出席职业工会联合会举办的国际劳动节庆祝活动。双方探讨了“工作与生活平衡”主题,劳工部重申将工会视为重要合作伙伴,致力于通过深化社会对话,保障劳资双方合法权益,推动实现“一企业一和谐社区”的目标。
📋 完整原文 ▸
សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលពិធីនេះត្រូវបានរៀបចំឡើងដោយសហភាពសហជីពវិជ្ជាជីវៈកម្ពុជា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ យ៉ាងរីករាយស្និទ្ធស្នាល នៅទីស្នាក់ការរបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុក្ខរបស់រាជរដ្ឋាភិបាលដែលបានរៀបចំទិវានេះតាំងពីឆ្នាំ១៩៧៩ រហូតមក ដោយបានកំណត់យកប្រធានបទផ្សេងៗជាច្រើនផ្អែកតាមស្ថានភាពជាក់ស្តែងនៃឆ្នាំនីមួយៗ។ជាក់ស្តែង ដូចជាស្ថានភាពក្នុងឆ្នាំនេះ អត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ចំណែកឯសហជីពនានាវិញ ក៏តែងតែរៀបចំកំណត់នូវប្រធានបទទៅតាមការយល់ឃើញរៀងៗខ្លួន។
ឯកឧត្តមបានគូសបញ្ជាក់ថា ប្រធានបទនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់សម្តេចតេជោ និងអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:បាននិងកំពុងសហការអនុវត្តជាមួយគ្រប់ភាគីប្រកបដោយជោគជ័យ។
ឯកឧត្តមបានសម្តែងនូវការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងសកម្មភាពការងាររបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ដែលលោក ឆឹង សារិទ្ធ ជាប្រធាន បានបង្ហាញជូនអង្គពិធីថា សហភាពសហជីពដែលទើបបង្កើតថ្មីមកនេះ ចង់ចូលរួមក្នុងភាពជាដៃគូជាមួយក្រសួងប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញការងារតំណាងឱ្យសំឡេងកម្មករនិយោជិត ក្នុងការបង្កើតនូវវប្បធម៌អនុលោមភាព សំដៅធានាឱ្យបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់សម្រាប់ទាំងភាគីកម្មករនិយោជិត និងនិយោជក ដែលតួនាទីសំខាន់របស់សហជីពគឺធ្វើយ៉ាងណាជួយទាំងកម្មករនិយោជិត និងនិយោជក ឱ្យរីកចម្រើនដូចគ្នា រួមរស់ជាមួយគ្នា ប្រៀបបាន «ឆ្នាំងបាយរួម» ដែលជាការរួមចំណែកបង្កើតនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:។
ឯកឧត្តមក៏បានចាត់ទុកប្រធានបទដែលសហភាពបានកំណត់នេះថា គឺពិតជាស្របទៅនឹងគោលដៅរួម សំដៅឆ្ពោះទៅរក «ការងារសមរម្យ» ដែលជាការចង់បានពីគ្រប់ភាគីទាំងអស់ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ វិបត្តិនៃសង្គ្រាម គ្រោះធម្មជាតិជាដើម។ ក្នុងស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ ឯកឧត្តមបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចសហការគ្នាដោយស្មោះត្រង់ ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
ជាចុងក្រោយ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបានបញ្ជាក់សាជាថ្មីថា ក្រសួងតែងតែចាត់ទុកសហជីពជាដៃគូដ៏សំខាន់ និងត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីការពារសិទ្ធិប្រយោជន៍ស្របច្បាប់ និងសម្រេចឱ្យបាននូវគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
#MLVT #HENGSour