洪玛奈出席第25届东盟退伍军人大会 强调改善退伍军人福利

分类政治
事件时间2026-10-05 10:37
地点金边
来源国龙新闻
发布时间2026/10/05 10:37

详情描述

2026年10月5日上午,柬埔寨首相洪玛奈在金边出席第25届东盟退伍军人联合会(VECONAC)大会开幕式。 此次大会旨在加强东盟各国退伍军人间的团结、友谊与合作,并分享提升退伍军人福利的经验。柬埔寨退伍军人协会自2010年加入该组织以来,积极参与区域合作,通过经验交流与签署合作协议,不断巩固与各国退伍军人协会的联系。 洪玛奈表示,柬埔寨第七届政府持续关注退伍军人、退休人员、残疾人以及烈士家属的生活水平与尊严,通过强化社会保障体系、医疗服务及社会保护机制提供支持。具体措施包括发放社会保障金、提供医疗服务、给予烈士家属经济援助,以及为贫困退伍军人及退休人员的子女提供奖学金和技能培训。 此外,政府通过分配社会土地特许权,推进退伍军人及退休人员定居点建设,旨在帮助生活困难的退伍军人、退休人员及烈士家属创造就业机会、增加收入,以改善其生活条件。
📋 简要摘要 ▸
洪玛奈总理于10月5日出席第25届东盟退伍军人联合会大会,呼吁东盟各国加强合作,共同维护地区和平,并将改善退伍军人的生活水平与福利保障作为核心议题。
📋 完整原文 ▸
សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ អញ្ជើញ​ចូលរួមបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥។ ការរៀបចំមហាសន្និបាត VECONAC នៅកម្ពុជា គឺជាឱកាសដ៏សំខាន់សម្រាប់អតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន។ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលជាសមាជិក VECONAC តាំងពីឆ្នាំ២០១០ ដោយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងបានពង្រឹងទំនាក់ទំនងជាមួយសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាមិត្ត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន និវត្តជន ជនមានពិការភាព និងគ្រួសារជនពលី មរណៈ តាមរយៈការពង្រឹងប្រព័ន្ធសន្តិសុខសង្គម សេវាថែទាំសុខភាព និងការគាំពារសង្គម។ វិធានការគាំពារសំខាន់ៗដូចជា ការផ្តល់របបសន្តិសុខសង្គម និងសេវាថែទាំសុខភាព ការឧបត្ថម្ភគ្រួសារជនពលី មរណៈ ការផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅឋាន ព្រមទាំងការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញដល់កូន និងអ្នកក្នុងបន្ទុករបស់អតីតយុទ្ធជន និងនិវត្តជនក្រីក្រ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីបន្តជំរុញការរៀបចំភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជន ដោយផ្តោតលើការផ្តល់ឱកាសឱ្យអតីតយុទ្ធជន និវត្តជន និងគ្រួសារជនពលី មរណៈ ដែលមានជីវភាពលំបាក អាចបង្កើតមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៥ តុលា ២០២៦ Presiding over the Opening Ceremony of the 25th General Assembly of the Veterans Confederation of ASEAN Countries (VECONAC). Hosting the VECONAC General Assembly in Cambodia presents ASEAN veterans with a significant opportunity to reaffirm their shared commitment to strengthening solidarity, friendship, and cooperation, while fostering the exchange of experiences and best practices to promote veterans’ well-being. The Cambodian Veterans and Pensioners Association has been a member of VECONAC since 2010, actively contributing to regional cooperation and strengthening ties with counterpart veterans’ associations through exchanging experiences and signing various cooperation agreements. The 7th legislature of the Royal Government of Cambodia has continued to prioritize improving the livelihoods, well-being, and dignity of veterans, retirees, persons with disabilities, and the families of fallen and deceased personnel by strengthening social security systems, healthcare services, and social protection. Key support measures include social security benefits and healthcare services; financial assistance for the families of fallen and deceased personnel; the allocation of social land concessions and housing support; and scholarships and skills training for the children and dependents of veterans and retirees from disadvantaged backgrounds. Concurrently, the Royal Government has allocated social land concessions to further advance development of settlements for veterans and retirees. This initiative supports those facing economic hardship, as well as the families of fallen and deceased personnel, in establishing sustainable livelihoods, increasing income, and improving living standards with dignity. Phnom Penh, Monday morning, 5 October 2026