缅甸总统敏昂莱访柬 将与柬埔寨高层举行会谈






分类外交
事件时间2026-09-11
地点金边
来源新新报
发布时间2026/09/11 12:18
详情描述
缅甸总统敏昂莱于2026年9月11日抵达柬埔寨金边,开启为期两天的国事访问。
访问期间,敏昂莱将与柬埔寨多位高层领导人举行会谈。行程安排包括与代国家元首洪森亲王举行峰会,并分别与柬埔寨国会主席坤淑达丽及洪玛奈总理进行双边会谈。
根据柬埔寨外交部发布的消息,双方领导人将就加强双边关系、扩大互利合作以及共同关心的地区和国际问题交换意见。
此外,敏昂莱总统还将前往独立纪念碑及诺罗敦·西哈努克国父纪念像敬献花圈,以示悼念。此次国事访问旨在进一步巩固柬缅两国及两国人民之间的友好关系。
📋 简要摘要 ▸
缅甸总统敏昂莱开启访柬行程,期间将与洪森亲王、国会主席坤淑达丽及洪玛奈总理举行会谈,探讨加强双边关系与合作。
📋 完整原文 ▸
លោក មីន អ៊ុងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជា
លោក មីន អ៊ុងឡាំង(Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា បានមកដល់កម្ពុជា ហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា។ ក្នុងអំឡុង ទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោក មីន អ៊ុងឡាំង នឹងមានជំនួបកំពូលជាមួយ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, ជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
បើតាមក្រសួងការបរទេស ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។
ក្រៅពីនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះបរម រតនកោដ្ឋផងដែរ។ ក្រសួងការបរទេស បញ្ជាក់ទៀតថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតី មីន អ៊ុងឡាំង គឺបញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ។