洪森会见欧盟大使 强调柬埔寨与欧盟合作关系

洪森会见欧盟大使 强调柬埔寨与欧盟合作关系
洪森会见欧盟大使 强调柬埔寨与欧盟合作关系
洪森会见欧盟大使 强调柬埔寨与欧盟合作关系
洪森会见欧盟大使 强调柬埔寨与欧盟合作关系
1/4
分类外交
地点金边
来源柬埔寨通讯社
发布时间2026/09/24 19:59

详情描述

2026年9月24日下午,柬埔寨代国家元首洪森在金边参议院团结大厦会见了欧盟驻柬埔寨大使兼欧盟驻缅甸特使德里斯曼斯·伊戈尔(Driesmans Igor)。 参议院发言人谢提里表示,洪森对欧盟大使及代表团的到访表示欢迎。双方就双边合作及外交关系进行了深入交流。 欧盟大使在会谈中提及欧盟对柬埔寨提供的多项支持,其中包括排雷工作。洪森对此表示感谢,并肯定了欧盟长期以来对柬埔寨的持续援助。 此外,双方还就共同关心的地区及国际问题交换了意见。会谈结束时,洪森祝愿欧盟大使在柬埔寨的后续外交使命取得成功。
📋 简要摘要 ▸
洪森在金边会见欧盟驻柬大使,双方就双边合作及外交关系进行深入交流。洪森感谢欧盟的持续支持,并表示愿进一步加强双方在各领域的合作。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន អរគុណសហភាពអឺរ៉ុប ដែលតែងតែជួយកម្ពុជា ជាបន្តបន្ទាប់ (AKP) នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងសហការីដែលបានអញ្ជើញមកកាន់វិមានសាមគ្គីភាព សម្ដេចពិតជារីករាយក្នុងការពិភាក្សាការងារជាមួយនឹងឯកឧត្តមនៅពេលនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម ព្រមទាំងសហការីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលសហភាពអឺរ៉ុបបានចូលរួមចំណែកជួយដល់កម្ពុជា ដូចជាការដោះមីនជាដើម។ សម្ដេចតេជោក៏បានអរគុណសហភាពអឺរ៉ុបដែលតែងតែជួយដល់កម្ពុជាជាបន្តបន្ទាប់ ដូចជាការដោះមីននៅក្នុងប្រទេសកម្ពុជាជាដើមនោះ។ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានជជែកផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់ ក៏ដូចជាបញ្ហាពិភពលោកមួយចំនួនផងដែរ។ ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារនាពេលបន្តបន្ទាប់ទៀត៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia