柬埔寨卫生部部长出席第10届东盟-中国卫生部长会议
分类卫生
事件时间2026-09-11
地点吉隆坡
来源柬埔寨卫生部
发布时间2026/09/11 13:16
详情描述
2026年9月11日,第10届东盟-中国卫生部长会议在马来西亚吉隆坡举行。本次会议主题为“构建韧性、包容及可持续的卫生系统,共创东盟-中国未来”。柬埔寨卫生部部长秦拉出席会议并发表讲话。
秦拉在会上对中国卫生部在东盟-中国卫生合作中的承诺表示认可,并提及该承诺此前已在2025年9月于南宁举行的第5届中国-东盟卫生合作论坛中得到确认。
针对东盟与中国的卫生合作,秦拉提出了柬埔寨的三项优先领域:第一,降低非传染性疾病负担,特别是癌症的防治,涵盖从预防、早期筛查、诊断、治疗到康复的全过程;第二,强化卫生信息系统,通过有效的数据收集、分析与应用,为公共政策制定和决策提供支持;第三,关注母婴健康,利用东盟-中国母婴健康合作中心这一区域平台,开展能力建设与知识共享,以应对共同的卫生与人口挑战。
秦拉强调,通过全面、综合且协调的合作方式,将有助于加强卫生系统建设,推动实现卫生领域的可持续发展目标,并加快实现全民健康覆盖。他表示,稳固的东盟-中国卫生合作将助力构建更具韧性、包容性和可持续性的卫生系统,提升区域内民众的整体福祉。
📋 简要摘要 ▸
第10届东盟-中国卫生部长会议在马来西亚吉隆坡举行,柬埔寨卫生部部长秦拉出席并发表讲话,强调构建韧性、包容及可持续的卫生系统,深化区域合作。
📋 完整原文 ▸
កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិន លើកទី១០ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី
————
ទីក្រុងគូឡាឡាំពួ ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី១០ ដែលធ្វើឡើងក្រោមប្រធានបទ «ជំរុញប្រព័ន្ធសុខាភិបាលដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាព សម្រាប់អនាគតរួមរវាងអាស៊ាន-ចិន (Advancing Resilient, Inclusive and Sustainable Health Systems for a Shared ASEAN-China Future)» នាព្រឹក ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានផ្តល់បទអន្តរាគមន៍ដោយកោតសរសើរ ចំពោះក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងកិច្ចសហប្រតិបត្តិការសុខាភិបាលជាមួយសហគមន៍អាស៊ាន ហើយដែលការប្តេជ្ញាចិត្តនេះ ក៏ត្រូវបានអះអាងបញ្ជាក់ក្នុងវេទិកាសហប្រតិបត្តិការសុខាភិបាលចិន-អាស៊ាន លើកទី៥ ដែលបានរៀបចំឡើងនៅទីក្រុងណាននីង ក្នុងខែកញ្ញា ឆ្នាំ២០២៥ ក្រោមក្របខណ្ឌផ្លូវសូត្រសុខាភិបាល។
ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកទស្សនទានកម្ពុជាលើអាទិភាពចម្បងចំនួនបី ដែលមានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ជាពិសេសសម្រាប់កម្ពុជា និងដែលត្រូវការកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយសាធារណរដ្ឋប្រជាមានិតចិន ៖ ១) ការកាត់បន្ថយបន្ទុកជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក ដោយផ្តោតលើការវអនុវត្តគ្រប់ដំណាក់កាលនៃការថែទាំ ចាប់ពីការការពារ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការស្តារនីតិសម្បទា ២) ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល គឺជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងវិស័យវិសុខាភិបាល សម្រាប់ការប្រមូល ការវិភាគ និងការប្រើប្រាស់ ក្នុងនោះ ទិន្នន័យប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើគោលនយោបាយ និងការសម្រេចចិត្តសាធារណៈ និង ៣) សុខភាពមាតា និងទារក តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការសុខភាពមាតា និងទារក អាស៊ាន-ចិន ជាវេទិកាថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការ ការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹង គឺជាទ្រព្យសម្បត្តិដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមសុខាភិបាល និងប្រជាសាស្ត្ររួមអាស៊ាន-ចិន។
ឯកឧត្តសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមលើវិធីសាស្ត្រសហប្រតិបត្តិការដ៏ទូលំទូលាយ រួមបញ្ចូលគ្នា និងសម្របសម្រួលគ្នា ដែលផ្តល់នូវអត្ថប្រយោជន៍ជាការសម្រេចចិត្តក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល លើការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពាក់ព័ន្ធនឹងសុខាភិបាល និងការបង្កើនល្បឿនឆ្ពោះទៅរកការគ្របដណ្តប់សុខាភិបាលជាសកល (UHC)។
តាមរយៈ “កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន” រឹងមាំ សហគមន៍អាស៊ានកាន់តែសម្រេចបានការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាព សម្រាប់ផលប្រយោជន៍ និងសុខុមាលភាពរួមរបស់ប្រជាជន រវាងអាស៊ាន-ចិន។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)