卫生部赴卜迭棉芷省 督查社区保健中心服务质量

分类公共卫生
事件时间2026-11-02 至 2026-11-06
地点卜迭棉芷省
来源柬埔寨卫生部
发布时间2026/11/10 12:51

详情描述

柬埔寨卫生部国务秘书、医学博士南帕里于11月2日至6日带队赴卜迭棉芷省,对省内多个社区保健中心开展第三轮服务质量督查。检查内容包括中心内外基础设施、医疗设备维护、药品与疫苗储存、人力配置、24小时值班记录、患者及家属满意度,以及与社区基层的协作情况。
📋 完整原文 ▸
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ជុំទី៣។ -- ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលគាំទ្រ ពង្រឹងគុណភាពការបម្រើសេវាថែទាំ និងព្យាបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្ត បន្ទាយមានជ័យ ។ ការចុះតាមមណ្ឌលសុខភាព បានពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធក្នុង និងក្រៅមណ្ឌលសុខភាព ការថែទាំសម្ភារៈបរិក្ខារពេទ្យ ការរក្សាទុកដាក់ឱសថ វ៉ាក់សាំង ធនធានមនុស្ស អាកប្បកិរិយាទំនាក់ទំនង សកម្មភាពការងារ ២៤ម៉ោង/២៤ម៉ោង ការពេញចិត្តរបស់អ្នកជំងឺ និងក្រុមគ្រួសារ ការសហការជាមួយសហគមន៍ មូលដ្ឋានបានល្អប្រសើរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានពាំនាំនូវការផ្តផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរអរគុណ ដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងកែលម្អបន្តបន្ទាប់ និងបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។ មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន៖ ១)មណ្ឌលសុខភាពសឿ ២)មណ្ឌលសុខភាពចំណោម ៣)មណ្ឌលសុខភាពសំបួរ ៤)មណ្ឌលសុខភាពគោកបល្ល័ង្គ ៥)មណ្ឌលសុខភាពតាឡំ ៦)មណ្ឌលសុខភាពម៉ាឡៃ ៧)មណ្ឌលសុខភាពបឹងបេង ៨)មណ្ឌលសុខភាពអូរស្រឡៅ ៩)មណ្ឌលសុខភាពអូរសំព័រ ១០)មណ្ឌលសុខភាពទួលពង្រ ១១)មណ្ឌលសុខភាពបល្ល័ង្ក។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)