特朗普称泰国为柬泰边境冲突的挑起方
分类国际政治
事件时间2025年12月22日
地点美国
来源会计税务
发布时间2025/12/23 10:20
详情描述
美国总统特朗普在公开场合指责泰国挑起与柬埔寨的边境冲突,并表示已指示国务卿马可·卢比奥介入调停。
📋 完整原文 ▸
**ឯកឧត្ត ដូណាល់ត្រាំ មើលឃើញថា«ថៃ»ជាចាប់ផ្តើមសង្រ្គាមឈ្លានពានលើប្រទេសកម្ពុជាមុន**
ប្រធានាធិបតីអាម៉េរិក ឯកឧត្តម ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានថ្លែងចំៗដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។
ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ឯកឧត្តម ដូណាល់ ត្រាំបានថ្លែងថា "ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសឯកឧត្តម ម៉ាកូ រូប៊ីអូ លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្រ្គាមមួយនេះឯកឧត្តមថាលោកបានបញ្ចប់សង្រ្គាម ៨ ហើយសង្រ្គាមមួយនេះ ថៃ-កម្ពុជា គឺជានៅកណ្តាលគេ។ ឯកឧត្តម ថាពេលនេះរវាងប្រជាជនទាំងពីរមានការស្អប់ និងគុំគួនគ្នាជាខ្លាំង។