金边BKK区惊现Hero香烟仓库 涉嫌走私及假冒产品
分类治安
地点金边BKK区
来源热闻24小时
发布时间2026/05/11 18:50
详情描述
近日,金边BKK区Toul Svay Prey 1分区388号路的一处仓库被曝涉嫌非法储存Hero品牌香烟,引发当地居民关注。
据现场消息,该仓库在香烟的运输与储存过程中存在多项异常。首先,仓库内储存的Hero香烟包装上未见税务标签,疑似存在逃税行为。其次,香烟外包装箱的封口方式异常,箱体被胶带严密包裹,民众怀疑内部可能混装了其他品牌香烟或存在假冒伪劣产品,可能对消费者健康构成威胁。
此外,由于Hero香烟通常产自越南,该仓库大量储存此类进口香烟的合法性也受到质疑。当地民众及相关人士已向柬埔寨海关总署及消费者保护、竞争与反假冒总局(CCF)提出申请,呼吁相关部门尽快介入调查,核实该批货物的进口渠道及税务缴纳情况,并对仓库进行检查,以确保国家税收及市场秩序。目前,当地居民正等待相关职能部门的进一步处理结果。
📋 简要摘要 ▸
金边BKK区Toul Svay Prey 1分区388号路一仓库被举报涉嫌非法储存Hero香烟。民众反映该批香烟无税务标签,包装异常,疑似走私或假冒产品。目前当地居民已呼吁海关总署及反假冒委员会(CCF)介入调查,以核实其合法性并保障消费者健康。
📋 完整原文 ▸
សង្ស័យមានឃ្លាំងស្តុកបារីម៉ាក Hero គេចពន្ធ និងខុសច្បាប់មួយកន្លែង នៅខណ្ឌបឹងកេងកង! អំពាវនាវឱ្យសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ
(រាជធានីភ្នំពេញ)៖ មានការភ្ញាក់ផ្អើល និងដាក់ការសង្ស័យពីសំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងទីតាំងឃ្លាំងស្តុកបារីម៉ាក Hero មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូន និងស្តុកបារីនៅទីតាំងខាងលើមានភាពមិនប្រក្រតីជាច្រើនចំណុច៖
សញ្ញាសង្ស័យគេចពន្ធ៖ បារីម៉ាក Hero ទាំងនោះត្រូវបានគេសង្កេតឃើញថា ហាក់មិនមានបិទតែមប្រកបដោយពន្ធត្រឹមត្រូវតាមច្បាប់កំណត់របស់រដ្ឋឡើយ។
ការវេចខ្ចប់ខុសប្លែក៖ នៅលើកេសបារីមានបិទស្កុតយ៉ាងជិតខុសពីធម្មតា ដែលធ្វើឱ្យមានការសង្ស័យថា អាចមានការលួចបន្លំវេចខ្ចប់បារីម៉ាកផ្សេងនៅក្នុងកេសបារី Hero ឬជាប្រភេទបារីក្លែងក្លាយដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
ប្រភពផលិតផល៖ ជាទូទៅ បារីម៉ាក Hero គឺជាផលិតផលរបស់ប្រទេសវៀតណាម ប៉ុន្តែការលេចវត្តមានស្តុកទុកក្នុងបរិមាណដ៏ច្រើនបែបនេះ បានបង្កើតជាសំណួរថា តើទំនិញទាំងនេះឆ្លងដែនមកដោយស្របច្បាប់ដែរឬទេ? ខណៈដែលកម្ពុជាមានការអនុញ្ញាតឱ្យផលិតតែម៉ាកក្នុងស្រុកមួយចំនួនដូចជា បារីសេក ឬបារីរំដោះជាដើម។តាមរយៈភាពមិនប្រក្រតីខាងលើនេះ សាធារណជនក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពស្នើសុំដល់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាចុះស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងឃ្លាំងខាងលើឱ្យបានច្បាស់លាស់ ដើម្បីធានានូវតម្លាភាពនៃការបង់ពន្ធចូលថវិការដ្ឋ និងការពារសុខុមាលភាពប្រជាពលរដ្ឋពីផលិតផលក្លែងក្លាយ។
តើអាជ្ញាធរមូលដ្ឋានបានជ្រាបអំពីសកម្មភាពនៃការដឹកជញ្ជូនបារីទាំងនេះដែរឬទេ? យើងខ្ញុំនឹងបន្តរង់ចាំមើលចំណាត់ការពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធជុំវិញករណីនេះ។