柬埔寨卫生部长

分类政府
事件时间2026-09-28
地点金边
来源柬埔寨卫生部
发布时间2026/09/28 20:38

详情描述

2026年9月28日,柬埔寨卫生部在金边召开月度工作会议,由卫生部长秦拉主持。会议旨在回顾近期工作进展,并规划后续创新性工作计划。 秦拉在会上强调,通过整合不同专业技能实现“统一与多样性”,是保持工作可持续性并达成部门目标的核心关键。会议回顾了近期卫生部与参议院第八委员会的合作成果,参议院成员对卫生领域的成就及进展给予了高度评价。秦拉表示,这些成果得益于各级领导、公务员及基层医务人员的共同努力,特别是基层单位在提升服务质量及增强民众信任度方面的贡献。 针对当前持续降雨的防汛工作,秦拉对各级医疗机构提出明确要求:各级医疗机构,特别是卫生中心及省、县级医院,需提前做好防汛准备,确保医疗设备、器材及物资的安全存放。在洪涝期间,医务人员仍需保障民众的健康需求,重点关注需长期服药的患者。 会议要求各单位领导明确排查受洪水影响或面临淹没风险的医疗点,并制定应对预案。同时,医务人员需加强对民众的卫生教育,指导其预防登革热、腹泻及流感等传染性及非传染性疾病。各省市卫生局及相关单位需定期汇报基层情况及面临的挑战,以便及时获得支持与解决。 此次会议以现场及线上视频会议形式举行,参会人员包括卫生部国务秘书、各部门负责人、国家级医院代表以及各省市卫生局局长。
📋 简要摘要 ▸
柬埔寨卫生部长秦拉在9月28日的月度工作会议上强调,通过整合不同专业技能实现“统一与多样性”,是保持工作可持续性并达成部门目标的关键。会议回顾了近期与参议院委员会的合作成果。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ការឯកភាព និងស្ថេរភាព ក្នុងកិច្ចការងាររួមតែមួយ ដោយប្រើប្រាស់ជំនាញផ្សេងៗគ្នា (l’unité dans la diversité) គឺរក្សានិរន្តភាពការងារ និងសម្រេចគោលដៅ។» —— រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដោយទទួលបានការវាយតម្លៃខ្ពស់លើសមិទ្ធផល និងវឌ្ឍនភាពរបស់វិស័យសុខាភិបាល និងមានការកោតសរសើរពីសមាជិកព្រឹទ្ធសភា។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ការទទួលស្គាល់នូវលទ្ធផលទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់រូបជាពិសេស គឺបុគ្គលិកសុខាភិបាល នៅកម្រិតមូលដ្ឋានដែលបានអភិវឌ្ឍអង្គភាពរបស់ខ្លួន និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកជូននូវអនុសាសន៍ណែនាំមួយចំនួន សម្រាប់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ដូចខាងក្រោម៖ ១-ក្នុងស្ថានភាពបច្ចុប្បន្នដែលមានភ្លៀងបន្តធ្លាក់ខ្លាំងនេះ មូលដ្ឋានសុខាភិបាលគ្រប់កម្រិត ជាពិសេសមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត ស្រុក ត្រូវត្រៀមខ្លួនទុកជាមុនក្នុងការរៀបចំទីតាំងដែលមានសុវត្ថិភាព បង្ការទឹកជំនន់ រួមទាំងការទុកដាក់សម្ភារ បរិក្ខារ និងឧបករណ៍វេជ្ជសាស្រ្ត។ ២-បុគ្គលិកសុខាភិបាលគ្រប់រូប ត្រូវបន្តក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ទោះក្នុងពេលមានទឹកជំនន់ក៏ដោយ ជាពិសេសនៅពេលមានតម្រូវការសុខភាព។ ៣-ថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិកសុខាភិបាល រៀបចំផែនការ និងត្រូវកំណត់ឱ្យបានច្បាស់លាស់ នូវមូលដ្ឋានសុខាភិបាលណា ដែលរងផលប៉ះពាល់ ឬប្រឈមនឹងការលិចលង់ និងគិតគូររៀបចំជាស្រេច។ ៤-បុគ្គលិកសុខាភិបាល ត្រូវយកចិត្តទុកដាក់លើបញ្ហាសុខាភាពអ្នកជំងឺនៅមូលដ្ឋាន ជាពិសេសអ្នកជំងឺដែលប្រើថ្នាំជាប្រចាំ ទោះក្នុងស្ថានភាពណាក៏ដោយ។ ៥-ត្រូវយកចិត្តទុកដាក់លើការអប់រំ ណែនាំអំពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ជំងឺមិនឆ្លងផ្សេងៗ ដូចជាគ្រុនឈាម រាគរូស ផ្តាសាយ ជាដើម។ ៦-ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព បន្តរាយការណ៍អំពីស្ថានភាព និងបញ្ហាប្រឈមនៅតាមមូលដ្ឋាន ព្រមទាំងការគាំទ្រការដោះស្រាយបញ្ហា ជាប្រចាំ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)