边境冲突致学校受损 泰方否认针对民用设施
分类国际
地点边境地区
来源CN123
发布时间2026/08/16 20:09
详情描述
近期边境冲突中,多枚炮弹落入学校区域,导致教学中断及学生流离失所。针对学校受损情况,泰方公开否认将学校及民用基础设施作为攻击目标,并声称在安全行动中从未将教育机构列为打击对象。
实地证据显示,边境地区民用基础设施遭受严重破坏。在泰方两次军事行动中,学校受损情况显著。第一次行动导致约600所学校关闭,约15万名学生受影响;第二次行动则导致1,311所学校关闭,322,103名学生受影响。截至2026年8月,受冲突影响,奥多棉芷省仍有6所学校关闭;班迭棉芷省有5所学校及1所卫生机构关闭;柏威夏省有4所学校持续关闭。
冲突导致学校教学中断,教师无法授课,学生被迫撤离至安全中心或临时住所。除校舍门窗、桌椅等物理设施损毁外,大量学生面临学业中断、心理恐惧及教育发展受阻等问题。
针对泰方否认针对民用设施的立场,相关方面指出,仅凭口头否认无法解释学校受损的客观事实,亦无法回应关于攻击目标核实、平民风险评估及预防措施是否充分的质疑。目前,受损学校的现场痕迹及弹药残留已成为冲突影响的直接证据。
📋 简要摘要 ▸
近期边境冲突中,多枚炮弹落入学校区域,导致教学中断及学生流离失所。泰方否认将学校作为攻击目标,但实地证据显示民用基础设施遭受严重破坏,引发人道主义关注。
📋 完整原文 ▸
ដូច្នេះ ការនិយាយថា «យើងមិនបានកំណត់សាលារៀនជាគោលដៅ» មិនអាចឆ្លើយចំពោះសំណួរថា តើការវាយប្រហារបានបង្កការខូចខាតដល់សាលារៀនឬទេ? តើគោលដៅត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវឬទេ? តើហានិភ័យដល់ជនស៊ីវិលអាចត្រូវបានរំពឹងទុកឬទេ? និងតើវិធានការប្រុងប្រយ័ត្នគ្រប់គ្រាន់ត្រូវបានអនុវត្តឬទេ?
តម្លៃនៃការប្រយុទ្ធ មិនមែនវាស់ត្រឹមអគារដែលបាក់បែក
នៅពេលសាលារៀនមួយត្រូវបិទ ការខូចខាតមិនមែនមានតែទ្វារសាលាដែលត្រូវចាក់សោទេ។ វាមានន័យថា កុមារមិនអាចចូលរៀន។ គ្រូមិនអាចបង្រៀន។ គ្រួសារត្រូវភៀសខ្លួន។ កុមារមួយចំនួនត្រូវរស់នៅក្នុងមណ្ឌលសុវត្ថិភាព ឬទីជម្រកបណ្តោះអាសន្ន។ ពួកគេប្រឈមនឹងការបាត់បង់ការសិក្សា ភាពភ័យខ្លាច អសន្តិសុខ និងការរំខានដល់ការអភិវឌ្ឍរបស់ខ្លួន។
ដូច្នេះ តួលេខ ១,៣១១ សាលា និងសិស្ស ៣២២,១០៣ នាក់ មិនមែនជាស្ថិតិសាមញ្ញទេ។ វាបង្ហាញពីទំហំផលប៉ះពាល់ដែលការប្រយុទ្ធបានដាក់លើកុមារ និងអនាគតនៃសហគមន៍ទាំងមូល។
អគារអាចជួសជុលឡើងវិញបាន។ បង្អួចអាចដាក់ថ្មីបាន។ តុ និងកៅអីអាចទិញជំនួសបាន។ ប៉ុន្តែពេលវេលាសិក្សាដែលកុមារបាត់បង់ ភាពភ័យខ្លាចដែលពួកគេបានឆ្លងកាត់ និងការរំខានដល់កុមារភាពរបស់ពួកគេ មិនអាចជួសជុលដោយស៊ីម៉ង់ត៍ និងឥដ្ឋបានឡើយ។
សាលារៀនមិនអាចក្លាយជាជនរងគ្រោះស្ងៀមស្ងាត់នៃសង្គ្រាម
កម្ពុជាមិនចាំបាច់ឆ្លើយតបទៅនឹងការបដិសេធដោយការបដិសេធវិញទេ។ អ្វីដែលត្រូវការគឺ ភស្តុតាង ការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវ។
ក្នុងការឈ្លានពានរបស់យោធាថៃលើកទី១ សាលារៀនប្រមាណ ៦០០ ត្រូវបិទ និងសិស្សប្រមាណ ១៥០,០០០ នាក់រងផលប៉ះពាល់។ ក្នុងការឈ្លានពានរបស់យោធាថៃលើកទី២ សាលា ១,៣១១ ត្រូវបិទ និងសិស្ស ៣២២,១០៣ នាក់រងផលប៉ះពាល់។ មានសាលារៀនដែលរងការខូចខាត និងមានគ្រាប់ធ្លាក់ចូលក្នុងបរិវេណសាលា។ ក្រោយការបាញ់ប្រហារបានឈប់ កុមារមួយចំនួននៅតែមិនអាចវិលត្រឡប់ទៅការសិក្សាធម្មតាបាន។
ផលវិបាកនៃអំពើឈ្លានពាននៅតែបន្តរារាំងសិទ្ធិទទួលបានការអប់រំ។ រហូតមកដល់ខែសីហា ឆ្នាំ២០២៦ នេះ នៅឧត្តរមានជ័យ សាលារៀន ៦ បន្តបិទ; បន្ទាយមានជ័យ សាលារៀន ៥ និងសុខាភិបាល ១; ព្រះវិហារ សាលារៀន ៤ បន្តបិទទ្វារ។
ការពិតទាំងនេះមិនអាចត្រូវបានលុបបំបាត់ដោយឃ្លាថា «សាលារៀន ស្ថាប័នសិក្សាធិការ និងហេដ្ឋារចនាសម្ព៏ន្ធស៊ីវិលមិនដែលជាមុខសញ្ញានៃការវាយប្រហារឡើយ»នោះទេ។
ផ្ទុយទៅវិញ ការអះអាងដាច់ខាតថា «មិនដែល» ធ្វើឱ្យមានសំណួរកាន់តែច្បាស់៖ តើអ្នកណានឹងពន្យល់អំពីសាលាដែលខូចខាត? តើអ្នកណានឹងពន្យល់អំពីគ្រាប់ដែលធ្លាក់ក្នុងបរិវេណសាលា? ហើយតើអ្នកណានឹងទទួលខុសត្រូវចំពោះការសិក្សាដែលកុមាររាប់សែននាក់បានបាត់បង់?
នៅទីបញ្ចប់ សាលារៀនដែលរងការខូចខាតមិននិយាយទេ ប៉ុន្តែវាជាសាក្សី។
ស្នាមគ្រាប់មិនមានសញ្ជាតិ។ សំណល់អាវុធមិនចេះឃោសនា។ ទីតាំង ពេលវេលា និងភស្តុតាងមិនអាចកែប្រែដោយសេចក្តីថ្លែងការណ៍បានទេ។ ហើយសំខាន់ជាងគេ គឺសាលារៀនមិនមែនជាសមរភូមិ កុមារមិនមែនជាគោលដៅ ហើយសិទ្ធិទទួលបានការអប់រំមិនគួរក្លាយជាជនរងគ្រោះនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាឡើយ។
Schools as Witnesses to the Thai Military’s Armed Aggression: When Facts on the Ground Cut Through Thailand’s Rhetoric
The Thai military has formally asserted that: “Schools, educational institutions, and civilian infrastructure have never been targeted under any circumstances during its security operations.” Yet such a statement cannot alter the reality of what occurred on the ground.
Damaged schools, educational buildings hit by attacks, children forced to flee their homes, and hundreds of thousands of students whose education was disrupted are facts that must be answered with evidence, not simply denied through official statements.
During the two rounds of Thai military aggression against Cambodia in 2025, Cambodia’s education system in the border areas suffered severe consequences. The impact went far beyond physical damage to school buildings. It disrupted children’s right to education, their safety, and the daily lives of hundreds of thousands of students and their families.
From Schools to Zones of Danger
During the first round of aggression, when Thai forces launched attacks against Cambodian troops on 24 July 2025, approximately 600 schools were closed, around 150,000 students had their education suspended, and about 6,000 teachers were affected.
These figures mean that, within only a matter of days, hundreds of thousands of children who should have been sitting in classrooms were instead forced away from school because places that should have been safe for children had become exposed to the dangers of armed conflict.
More concretely, on 25 July 2025, four shells landed inside the compounds of Manorom Primary Schools No. 1 and No.