劳工部举办网络反诈研讨会 500名监察员参训强化执法










分类政策
事件时间2026-05-22 14:00
地点金边
来源柬埔寨劳工部
发布时间2026/05/23 07:58
详情描述
2026年5月22日下午,柬埔寨劳工部与司法部联合举办网络反诈法律研讨会,旨在提升劳工监察员及社会保障监察员对网络诈骗的识别、预防及应对能力。此次会议由劳工部国家劳工学院与司法部检察与刑事事务总局共同筹办,共有约500名相关官员通过线上线下方式参会。
劳工部国务秘书林苏洪(Lim Suyhong)代表劳工部部长兴绍(Heng Sour)出席会议并致辞。出席人员还包括劳工部国务秘书宋查万(Song Chhavan)、南占良(Nan Chanroeun),以及司法部检察与刑事事务总局局长孙索卡丽达(Son Sokhalida)。
林苏洪在致辞中表示,随着技术进步,网络诈骗等利用科技手段进行的非法活动日益增多,对社会经济及劳工领域构成风险。此次研讨会旨在强化监察员对相关法律的理解,确保其在执行公务时能有效防范和打击网络诈骗,维护劳工权益、社会保障体系及公共秩序。
会议期间,司法部国务秘书南占良与宋查万就反网络诈骗法的核心内容进行了详细解读。林苏洪要求参会人员通过研讨与经验交流,将所学知识应用于日常监察工作中,以提升执法效率,并配合政府打击各类网络诈骗行为。
📋 简要摘要 ▸
柬埔寨劳工部近日举办网络反诈法律研讨会,由劳工部与司法部联合开展。会议旨在提升劳工监察员及社会保障监察员对网络诈骗的防范与应对能力,确保在数字化环境下有效维护劳工权益及社会秩序,共有约500名相关官员通过线上线下方式参会。
📋 完整原文 ▸
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អធិការការងារ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អធិការការងារ អធិការសន្តិសុខសង្គម ដែលចូលរួមដោយផ្ទាល់នៅទីស្តីការងារក្រសួង និងតាមប្រព័ន្ធ Zoom ពីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត សរុបចំនួនប្រមាណ ៥០០ នាក់។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការ ឯកឧត្តម ណាន់ ចាន់រឿន អនុរដ្ឋលេខាធិការ និងលោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌។
សូមបញ្ជាក់ថា សិក្ខាសាលានេះសហការរៀបចំដោយវិទ្យាស្ថានជាតិការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ដែលមានគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីខ្លឹមសារសំខាន់ៗនៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់សមត្ថភាពអធិការការងារ ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះសកម្មភាពឆបោកដែលប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ ដែលអាចប៉ះពាល់ដល់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការការពារសណ្តាប់ធ្នាប់សាធារណៈ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លឹម ស៊ុយហុង បានគូសបញ្ជាក់ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គម និងសេដ្ឋកិច្ច សម្រួលដល់ការបំពេញការងារ ឬការផ្តល់សេវាផ្សេងៗ ប៉ុន្តែក៏បានបង្កឱ្យមានហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលបំណងទុច្ចរិត ជាពិសេសសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញសង្គម ដែលតម្រូវឱ្យមន្ត្រីជំនាញពាក់ព័ន្ធមានចំណេះដឹង និងការយល់ដឹងគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋលេខាធិការក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់បទបង្ហាញ ចូលរួមពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីអាចយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារត្រួតពិនិត្យ និងការធ្វើអធិការកិច្ចការងារប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន ក៏ដូចជាចូលរួមជាសេនាធិការរាជរដ្ឋាភិបាលក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានធ្វើបទបង្ហាញដោយ ឯកឧត្តម ណាន់ ចាន់រឿន អនុរដ្ឋលេខាធិការ និងលោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ជូនដល់អង្គសិក្ខាសាលាទាំងអស់បានស្វែងយល់កាន់តែស៊ីជម្រៅផងដែរ៕
#MLVT #HENGSour