柬埔寨劳工部与韩国大使馆举办劳动法研讨会










文件类型政策
发布机构柬埔寨劳工部
生效日期2026-09-17
适用范围在柬韩资企业
发布时间2026/09/17 13:30
政策详情
2026年9月17日,柬埔寨劳工部与韩国驻柬埔寨大使馆在金边索菲特酒店联合举办企业支持研讨会。本次活动由柬埔寨劳工部、韩国劳动就业服务部(KLES)及大韩贸易投资振兴公社(KOTRA)共同筹办,旨在向在柬韩资企业普及劳动法及社会保障法规,提升企业合规意识,优化营商环境。
研讨会主题为“劳动法及在柬工作环境现状”,共有45家在柬韩资企业代表参会。柬埔寨劳工部部长表示,为适应全球供应链发展及国际劳动标准,柬埔寨正持续更新劳动领域法规,涵盖工作条件、非诉讼劳动争议解决机制以及职业安全与健康等内容。
会议强调,遵守法律法规是企业实现可持续经营的核心。柬方鼓励韩资企业深化合规文化,并承诺将持续提供政策咨询与技术支持。若企业在劳动、社会保障及职业培训等领域遇到程序性疑问,可向劳工部专业官员寻求指导。
韩国驻柬大使金昌勇在会上表示,韩方高度重视在柬韩籍企业对员工权益的保护,并将继续推动韩国企业在柬投资。此次研讨会旨在帮助企业提升管理水平,加强政企沟通,共同促进在柬韩资企业的长期稳定发展。
📋 简要摘要 ▸
柬埔寨劳工部与韩国大使馆联合举办研讨会,向在柬韩资企业普及劳动法及社会保障法规,以提升营商环境及合规性。
📋 完整原文 ▸
កម្ពុជា-កូរ៉េ រួមគ្នាពង្រឹងការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងបង្កបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាគាំទ្រធុរកិច្ចសម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ក្រោមប្រធានបទ៖ “ច្បាប់ស្តីពីការងារ និងបច្ចុប្បន្នភាពនៃបរិយាកាសការងារនៅកម្ពុជា” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលសហការរៀបចំជាមួយក្រសួងដោយអង្គភាពសេវាការងារនិងមុខរបរនៃក្រសួងការងារកូរ៉េ (KLES) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA)។
ថ្លែងទៅកាន់អ្នកចូលរួមមកពីបណ្តាក្រុមហ៊ុនកូរ៉េដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាចំនួន៤៥ក្រុមហ៊ុន នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ទីភ្នាក់ងារ KOTRA និងអង្គភាព KLES ដែលបានសហការជាមួយក្រសួងរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង ដោយចាត់ទុកវេទិកានេះ ជាការយកចិត្តទុកដាក់ខ្ពស់របស់ស្ថានទូតកូរ៉េក្នុងការគាំពារនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនកូរ៉េ ក្នុងការយល់ដឹងបន្ថែមទៀតពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីចូលរួមអនុវត្តឱ្យមានអនុលោមភាពតាមច្បាប់ដែលជាចំណុចស្នូលការធានាបាននូវភាពជោគជ័យ នៃអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងជោគជ័យ នៅកម្ពុជា។
ឯកឧត្តមគូសបញ្ជាក់ថា ដើម្បីឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការរីកចម្រើននៃពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល កម្ពុជាកំពុងធ្វើបរិវត្តកម្ម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តលើវិស័យការងារ រួមទាំងលក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងសុវត្ថិភាពនិងសុខភាពការងារ ឱ្យស្របតាមបទដ្ឋានការងារអន្តរជាតិ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលភាគីកូរ៉េបានផ្តល់ឱកាសការងារជូនពលករកម្ពុជា ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាពដល់មន្រ្តីបេឡាជាតិសន្តិសុខសង្គម ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហើយបច្ចុប្បន្នកំពុងជួយផ្តល់ជំនួយបច្ចេកទេស
សេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពនិងសុខភាពការងារ។
ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េទាំងអស់ ចូលរួមលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់ កាន់តែរីកចម្រើន ពង្រីកការវិនិយោគទុន និងទាក់ទាញវិនិយោគទុនថែមទៀតពីប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ ឯកឧត្តមបញ្ជាក់ជូនថា ប្រសិនបើមានចំណុចប្រឈម និងមិនយល់ច្បាស់ពីនីតិវិធីនានា ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីជំនាញក្រសួងរីករាយផ្តល់ការប្រឹក្សាយោបល់ ឬអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខ Hotline ១២៩៧។
នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ គឹម ឆាងយ៉ុង បានលើកឡើងថា សិក្ខាសាលានេះនឹងជួយស្វែងរកកាលានុវត្តភាពសម្រាប់ការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េ ឱ្យកាន់តែជោគជ័យ និងពង្រឹងបណ្តាញទំនាក់ទំនងសហប្រតិបត្តិការ។ ឯកឧត្តមគូសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េប្រកាន់ជំហរយ៉ាងមុតមាំពីការគោរព និងការពារឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិកម្មករនិយោជិត ដែលធ្វើការឱ្យក្រុមហ៊ុនកូរ៉េ។ ឯកឧត្តមនឹងបន្តលើកទឹកចិត្តទាក់ទាញវិនិយោគទុនកូរ៉េបន្ថែមទៀតមកបណ្តាក់ទុន នៅកម្ពុជា រួមចំណែកជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕
#MLVT #HENGSour