李占托拉走访实居省乌栋9所学校 慰问一线教师

分类教育
事件时间2026-11-19
地点实居省乌栋市
来源洪玛尼官方频道
发布时间2026/11/20 06:32

详情描述

2026年11月19日,工作组负责人李占托拉与夫人芝碧隆前往实居省乌栋市维蓬乡,与当地9所小学及一所中学的教师座谈,介绍工作组在维蓬乡从小学到高中的教育投入情况,并向教师发放腰带、筒裙等纪念品,同时安排午餐和饮料。
📋 完整原文 ▸
នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្កិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ជាប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាទាំង៩ និងវិទ្យាល័យ អ៉ីជិយីគិ វាលពង់ ដែលបានប្រព្រឹត្តទៅក្នុងវិទ្យាល័យ អ៉ីជិយីគិ វាលពង់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ក្នុងបរិយាកាសដ៏រីករាយនៃការជួបជុំនេះ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ បានបង្ហាញពីវត្តមានក៏ដូចជាសកម្មភាពជាច្រើនរបស់ក្រុមការងារផ្តោតលើវិស័យអប់រំក្នុងសង្កាត់វាលពង់ រាប់ចាប់តាំងពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ដែលជាការចូលរួមសហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការពង្រឹងការសិក្សាសិស្ស បន្ថែមពីនេះ ក៏បានលើកទឹក និងស្នើសុំលោកគ្រូ អ្នកគ្រូ ឱ្យបន្តប្រឹងប្រែងយកចិត្តទុកដាក់លើសិស្សានុសិស្ស ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សមានចំណេះដឹង មានចំណេះធ្វើ មានសីលធម៌ និងមានសុខភាពល្អ។ ក្រោយពីបញ្ចប់ការជួបសំណេះសំណាលនេះ ក្រុមការងារបានរៀបចំអាហារថ្ងៃត្រង់ ភេសជ្ជៈ ព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍ជូនលោកគ្រូ អ្នកគ្រូផងដែរ ដោយលោកគ្រូ ទទួលបានខ្សែក្រវាត់ និងអ្នកគ្រូទទួលបានសំពត់ស៊ឹង។