柬埔寨菲律宾深化劳工合作 聚焦技能培训与移民工保护










分类劳工政策
事件时间2026-11-19
地点金边
来源柬埔寨劳工部
发布时间2026/11/19 19:33
详情描述
柬埔寨劳工与职业培训部11月19日下午在金边会见菲律宾驻柬大使,双方就深化双边劳工领域合作、技能开发与技术职业教育培训(TVET)交换意见,并讨论提升合法移民劳工权益与保障机制。劳工部长重申将与该使馆保持更紧密协作,推动双边合作向更深层次、更具成果的方向扩展。
📋 完整原文 ▸
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹងភាពជាដៃគូលើវិស័យការងារ TVET និងលើកកម្ពស់កិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សេណេន តៀមស៊ីន ម៉ាំងហ្គាលីលេ (Senen Tiemsin Mangalile) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ ការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម សេណេន តៀមស៊ីន ម៉ាំងហ្គាលីលេ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ព្រមទាំងបានលើកឡើងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនឹងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាសិទ្ធិ និងកិច្ចគាំពារដល់កម្មករនិយោជិតទាំងអស់ រួមទាំងជនទេសន្តរប្រវេសន៍ការងារហ្វីលីពីនដែលកំពុងរស់នៅ និងបំពេញការងារនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ការងារ សិទ្ធិ និងកាតព្វកិច្ចរបស់កម្មករនិយោជិត និងនិយោជក ព្រមទាំងវិធានការបង្ការអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចក្នុងទម្រង់ផ្សេងៗ។
ពាក់ព័ន្ធនឹងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ តាមរយៈការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ជាមួយអាជ្ញាធរអប់រំបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញហ្វីលីពីន (TESDA) ជាពិសេសលើការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ស្តង់ដាមុខរបរ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្រឹះស្ថានបណ្តុះបណ្តាលនៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធដល់សហគមន៍ហ្វីលីពីននៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងវិធានការការពារខ្លួនពីហានិភ័យផ្សេងៗ។ លើសពីនេះ ភាគីទាំងពីរបានគាំទ្រការរៀបចំសកម្មភាពរួមគ្នាលើវិស័យការងារ និង TVET ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន នៅឆ្នាំ២០២៧ ដើម្បីពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលថ្មីៗនេះ និងបានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះជនជាតិហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា រហូតធ្វើឱ្យពួកគេចាត់ទុកកម្ពុជាជាផ្ទះទីពីររបស់ខ្លួន។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនសហការឱ្យកាន់តែជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា៕
#MLVT #HENGSour