劳工部调解网约车纠纷 平台佣金上限15% 补贴每单500瑞尔

分类劳工
事件时间2026-06-01
地点金边
来源柬埔寨国家电视台
发布时间2026/05/20 11:21
详情描述
柬埔寨劳工与职业培训部于2026年5月19日发布消息,在劳工部的协调下,全国三轮车司机代表与网约车平台公司就相关纠纷达成一致,双方签署了三项协议。
根据协议内容,平台公司将为每单行程额外提供500瑞尔的补贴,该政策为期3个月,执行时间自2026年6月1日起至8月31日止。同时,平台收取的佣金比例被设定上限,不得超过15%。此外,针对平台封禁司机账号的行为,协议明确要求公司必须遵循规范的程序,并提前向司机发出通知。
劳工部发言人孙美萨表示,此次调解是在劳工部官员介入后迅速达成的。该协议旨在保障非正规经济从业者的权益,双方均对调解结果表示接受。此次会议由劳工部国务秘书杜西潘和索占南共同主持。
📋 简要摘要 ▸
劳工部成功调解全国三轮车司机与平台公司纠纷,达成三项协议:6月1日至8月31日期间,每单增加500瑞尔补贴;平台佣金上限设定为15%;平台封禁司机账号需遵循明确程序并提前通知。此举旨在保障非正规经济从业者权益。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូន (រត់កង់បី) ទទួលបានដំណោះស្រាយសះជាលឿនពីក្រសួងការងារ
(ភ្នំពេញ)៖ នៅទីបំផុតក្រោមការសម្របសម្រួលលឿនរហ័ស និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូនលើថ្នាលបច្ចេកវិទ្យា (អ្នករត់កង់បី) ដែលតំណាងឱ្យអ្នករត់កង់បីនៅទូទាំងប្រទេស ទទួលបានដំណោះស្រាយសះជាហើយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្រោយកិច្ចប្រជុំថា បងប្អូនអ្នករត់កង់បី និងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ឯកភាពលើ ៣ចំណុចសំខាន់ៗដែលរួមមាន ការផ្តល់ថវិកាបន្ថែមជូនបងប្អូនអ្នកបើកបរកង់បី ចំនួន ៥០០រៀលក្នុងមួយជើងដំណើរទៅលើតម្លៃអនុវត្តបច្ចុប្បន្នបណ្តោះអាសន្នរយៈពេល ៣ខែចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងការកាត់កម្រៃជើងសារមិនឱ្យលើសចំនួន១៥%។ ដោយឡែក ការបិទអេបណាមួយពីក្រុមហ៊ុនទៅកាន់អ្នកបើកបរត្រូវមាននីតិវិធីច្បាស់លាស់និងជូនដំណឹងជាមុនជាចាំបាច់។
លោក ស៊ុន មេសា៖ “នៅថ្ងៃនេះ យើងបានសម្រេចការព្រមព្រៀងសះជាក្រោយកិច្ចប្រជុំជាបន្តបន្ទាប់ដែលធ្វើឱ្យភាគីទាំងពីរ (ក្រុមហ៊ុន និងអ្នករត់កង់បី) សប្បាយចិត្តទទួលយកក្នុងស្មារតីយោគយល់គ្នា។ បញ្ហារបស់បងប្អូនអ្នករត់កង់បីត្រូវបានដោះស្រាយសះជាក្នុងរយៈពេលមួយលឿនរហ័សគួរសមដែលមន្ត្រីជំនាញរបស់យើងធ្វើការភ្លាមៗតាំងពីទទួលបានសំណើដោះស្រាយ។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដែលជាសេនាធិការជូនរាជរដ្ឋាភិបាលលើបញ្ហារបស់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ”។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ទុយ ស៊ីផាន់ និងឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនអ្នករត់កង់បី និងក្រុមហ៊ុនទាំងអស់