邮电部警告Telegram钓鱼攻击频发 恶意文档可致账号被盗

分类安全预警
地点金边
来源新鲜报
发布时间2026/09/29 18:54

详情描述

柬埔寨邮电部信息安全部门负责人欧潘纳烈(Ou Phannarith)近日发布预警,指出近期Telegram用户面临严峻的网络攻击风险,黑客正通过恶意文档非法获取用户账号控制权。 据官方通报,黑客通过发送伪装成文档的恶意程序进行攻击,常见的文件后缀包括.exe、.bat、.vbs、.ps1、.sh、.msi及.scr等。此类攻击手段具有较强的隐蔽性,与以往不同的是,受害者在账号被入侵后,系统后台往往不会显示有“新设备”登录记录,导致用户在不知情的情况下账号被盗。黑客在获取控制权后,会利用受害者的账号向其他联系人发送病毒文件,进一步扩大攻击范围。 邮电部提醒广大用户,务必提高警惕,切勿点击或下载任何来源不明的文件,特别是上述后缀的附件。为保障个人信息安全,建议用户立即开启两步验证(2FA)。若发现账号异常,应及时在设置中终止所有其他设备会话,并尝试通过官方渠道申诉找回。
📋 简要摘要 ▸
柬埔寨邮电部信息安全部门发布预警,指出近期黑客利用伪装成文档的恶意程序攻击Telegram用户,导致账号被盗并传播病毒。官方提醒用户提高警惕,切勿打开不明来源的附件,以保护个人信息安全。
📋 完整原文 ▸
**ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ ព្រមាន​ពី​ហានិភ័យនៃការ Hack ចូលគ្រប់គ្រង Telegram ដោយ​មិនដឹងខ្លួ​​នតាមរយៈ​ឯកសារមេរោគ** (ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញការព្រមានជាសាធារណៈ អំពីការកើនឡើងនូវហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលអាច Hack ចូលគ្រប់គ្រងគណនី Telegram របស់អ្នកប្រើប្រាស់ដោយមិនដឹងខ្លួន។ លោក អ៊ូ ផាន់ណារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្នអ្នកប្រើប្រាស់ Telegram ជាច្រើនបានរងការវាយប្រហារពីក្រុម Hacker ដែលចូលគ្រប់គ្រងគណនី និងប្រើប្រាស់គណនីទាំងនោះដើម្បីផ្ញើសារមេរោគបន្តទៅអ្នកប្រើប្រាស់ផ្សេងទៀត។ លោកបានបន្ថែមថា វិធីសាស្ត្រវាយប្រហារថ្មីៗនេះ គឺតាមរយៈការបញ្ជូនឯកសារដែលមានមេរោគដូចជា .exe, .bat, .vbs, .ps1, .sh, .msi, .scr ជាដើម។ ភាពខុសគ្នាដ៏គួរឲ្យកត់សម្គាល់ គឺថាការវាយប្រហារប្រភេទនេះ មិនបង្ហាញពីការចូលប្រើប្រាស់ពីឧបករណ៍ថ្មី (New Devices) នោះទេ ប៉ុន្តែ Hacker អាចលួចយកព័ត៌មានពីកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ហើយគ្រប់គ្រងគណនី Telegram ដូចជាម្ចាស់ដើមដូច្នេះដែរ ដែលយើងមិនអាចមើលឃើញមាន Devices ថ្មីនោះទេ។ ដើម្បីការពារខ្លួនពីការវាយប្រហារទាំងនេះ លោក អ៊ូ ផាន់ណារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ សូមកុំចុចបើក ឬទាញយកឯកសារណាដែលគួរឲ្យសង្ស័យ ជាពិសេសឯកសារដែលមានផ្នែកបន្ថែមដូចបានរៀបរាប់ខាងលើ។ ការប្រុងប្រយ័ត្ននេះមានសារៈសំខាន់ណាស់ ដើម្បីរក្សាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន និងការពារគណនី Telegram របស់អ្នក ពីការជ្រៀតជ្រែកដោយក្រុម Hacker៕