德崇国际机场警察局完成内部审计 严禁参与网络诈骗










分类政府
事件时间2026-05-26 20:30
地点德崇国际机场
来源德崇国际机场海关
发布时间2026/05/26 20:30
详情描述
2026年5月26日下午,柬埔寨内政部内部审计总局举行德崇国际机场警察局内部审计闭幕会议。此次审计工作由内政部内部审计总局副局长兼代表团团长秦沙里(Chin Sary)主持,针对德崇国际机场警察局2025年度及相关年份的财务与工作执行情况进行审查。
出席会议的人员包括内政部内部审计总局代表团成员、德崇国际机场警察局局长苏提(Sok Thea)、副局长、行动组负责人、内政部后勤与财务总局财务工作组代表、签证组负责人及相关官员。
德崇国际机场警察局局长苏提在会上表示,感谢审计代表团根据内政部指示完成此次审计任务。他强调,在内政部副首相兼部长苏速卡的领导下,各部门正积极推进改革,内部审计机制的强化得到了内政部的高度重视与支持。
内政部内部审计总局副局长秦沙里在总结发言中,对机场警察局在审计期间的配合表示感谢。他同时对机场警力提出明确要求,强调全体警员必须加强内部团结,严格遵守国家警察纪律。此外,他严令禁止警员涉足毒品活动,并特别强调严禁参与任何形式的网络诈骗犯罪。
📋 简要摘要 ▸
内政部内部审计总局近日完成对德崇国际机场警察局2025年度的内部审计工作。审计组要求机场警力加强内部团结,严格遵守纪律,严禁涉足毒品及网络诈骗等违法犯罪活动。
📋 完整原文 ▸
នារសៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង សម្រាប់កាលបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ដោយមានការអញ្ជើញចូលរួម ប្រតិភូអមនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ លោកនាយរងប៉ុស្តិ៍ ប្រធានក្រុមប្រតិបត្តិការ ក្រុមការងារហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ប្រធានក្រុមផ្តល់ទិដ្ឋាការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានមានប្រសាសន៍ថា ក្នុងនាមជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងតំណាងឱ្យប្រធានក្រុមផ្តល់ទិដ្ឋាការ សូមសម្ដែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តមជាគណៈអធិបតី និងប្រតិភូអមនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទាំងអស់ ដែលបានអញ្ជើញចុះ មកបំពេញបេសកកម្ម តាមគោលការណ៍ចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបានអនុវត្ត ការងារធ្វើសវនកម្មសម្រាប់កាលបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ រហូតបានបញ្ចប់ប្រកបដោយជោគជ័យនាពេលនេះ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿនកំណែទម្រង់នានាលើគ្រប់វិស័យ និង គ្រប់អង្គភាពជំនាញទាំងអស់ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងន័យនេះការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត ការងារ នៃយន្តការសវនកម្មផ្ទៃក្នុងក៏ទទួលបានការគាំទ្រយ៉ាងពេញលេញពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានប្រសាសន៍ថា ដោយទទួលបានការណែនាំ និងការចាត់តាំងពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកសវនកម្មផ្ទៃក្នុង លោកបានដឹកនាំសហការីចុះធ្វើសវនកម្ម នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងសហការីទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងជួយសម្រួលដល់ក្រុមការងារសវនករ ធ្វើសវនកម្មសម្រាប់កាលបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នាពេលនេះប្រកបដោយជោគជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានណែនាំអោយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ មានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យកងកម្លាំងនគរបាលជាតិ សូមជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសកុំពាក់ព័ន្ធជាមួយបទល្មើស Online Scams៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc