柬埔寨司法部行政网络正式启动 旨在提升部委行政效率










分类政府
事件时间2026-09-04 15:00
地点金边
来源柬埔寨司法部
发布时间2026/09/04 22:48
详情描述
2026年9月4日下午,柬埔寨司法部及相关机构行政秘书长网络正式启动仪式在金边香格里拉酒店举行。
此次仪式由柬埔寨副总理兼公务员部大臣、公共行政改革委员会常务副主席洪玛尼主持。司法部常务国务秘书秦拉博士、司法部秘书长高塞卡诺以及司法改革指导委员会秘书处代表克洛克·达拉博士等官员出席了活动。
该行政秘书长网络由柬埔寨第七届政府设立,并由公务员部负责领导与协调。其核心目标是加强各部委及机构间的行政协作,优化公共行政治理,确保政府改革工作的执行效率与一致性。该机制涵盖了除国防部以外的所有行政部门,主要涉及各部委的秘书长以及行政与财务总局局长。
📋 简要摘要 ▸
柬埔寨司法部于2026年9月4日在金边香格里拉酒店举行仪式,正式宣布启动部委及机构行政秘书长网络。该网络旨在加强各政府部门间的协作,推动公共行政改革,提升司法系统及相关机构的运作效率。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
====================
នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ នៅសណ្ឋាគារ សាំងគ្រីឡា រាជធានីភ្នំពេញ។
ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ក្នុងគោលបំណងសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័ន ដើម្បីពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាលឱ្យមានសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលអនុវត្តចំពោះអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ រវាងបណ្តាក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ (លើកលែងតែក្រសួងការពារជាតិ)។ បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិនេះ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងដឹកនាំសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម កើត សេកាណូ អគ្គលេខាធិការនៃក្រសួងយុត្តិធម៌ និង ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា តំណាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។