柬埔寨司法部与公务员部召开岗位职能规范会议










发布时间2026/08/18 17:45
政策详情
2026年8月18日上午,柬埔寨司法部与公务员部在皇家行政学院召开岗位定义与职能描述工作会议。司法部政府代表兼秘书长高塞卡诺出席会议。
会议核心议题为贯彻落实2026年7月2日发布的第142号政令。该政令旨在为各部委及机构提供岗位定义与职能描述的指导原则,作为公共行政改革框架下的重要依据。
通过明确各级官员的岗位职责与权限,旨在确保岗位分工精准,避免职能重叠,从而提升公共服务效率。此项工作将作为各部委优化人力资源管理的基础,涵盖人力资源规划、人员选拔、任命、部署、激励机制、薪酬福利安排以及绩效评估等环节,确保各单位内部结构与职能配置科学合理。
📋 简要摘要 ▸
司法部与公务员部召开会议,讨论岗位定义及职能描述,旨在加强人力资源管理。
📋 完整原文 ▸
ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការកំណត់ និងការពិពណ៌នាមុខតំណែង ជាមួយតំណាងក្រសួងមុខងារសាធារណៈ
=================
នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការកំណត់ និងការពិពណ៌នាមុខតំណែង ជាមួយតំណាងក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល។
ក្នុងកិច្ចប្រជុំខាងលើនេះ ក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ១៤២ អនក្រ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី ការកំណត់ និងការពិពណ៌នាមុខតំណែង សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន ក្នុងការកំណត់ និងការពិពណ៌នាមុខតំណែងមន្រ្តីឱ្យបានច្បាស់លាស់នៅតាមរចនាសម្ព័ន្ធអង្គភាពក្រោមឱវាទក្រសួង-ស្ថាប័ន ក្នុងក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈ សំដៅឱ្យការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីម្នាក់ៗ មានភាពច្បាស់លាស់ ចំគោលដៅ មិនជាន់ស្ទួនគ្នា និងស្របតាមមុខងាររបស់អង្គភាពផ្ទាល់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងជាមូលដ្ឋានសម្រាប់ក្រសួង-ស្ថាប័ន ក្នុងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស, ផែនការធនធានមនុស្ស, ការជ្រើសរើស, ការតែងតាំង, ការពង្រាយមន្រ្តី, ការលើកទឹកចិត្ត, ការរៀបចំបៀវត្ស, លាភការ និងការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីម្នាក់ៗផងដែរ។