柬埔寨排雷行动资金稳健 获国内外持续支持

分类民生
地点柬埔寨
来源柬埔寨通讯社
发布时间2026/08/18 19:51
详情描述
柬埔寨地雷行动管理局(CMAA)近日发布声明,针对近期有关柬埔寨自助排雷组织(CSHD)面临资金挑战的报道进行澄清,旨在消除外界对柬埔寨整体人道主义排雷行动资金状况的误解。
管理局指出,CSHD目前面临的财务困难属于该组织内部的特定问题,不应被视为柬埔寨全国排雷行动资金状况的缩影。目前,柬埔寨全国排雷领域共有约5700名工作人员,其中CSHD拥有37名员工,仅有部分人员预计会受到影响。
声明强调,柬埔寨全国范围内的排雷行动依然稳健,持续获得柬埔寨政府、国际捐助方及各合作伙伴的支持。排雷资金的波动受年度优先事项、捐助周期及运营需求变化影响,属于行业内的正常现象。部分运营商可能会根据实际情况调整或缩减规模,而其他运营商则可能维持或扩大业务。
柬埔寨地雷行动管理局表示,柬埔寨在排雷领域的国际合作与信任关系依然稳固。政府将继续与双边及多边合作伙伴保持密切协作,确保排雷资金的可持续性,以实现柬埔寨清除战争遗留爆炸物影响的国家目标。
📋 简要摘要 ▸
柬埔寨地雷行动管理局澄清,尽管部分组织面临资金挑战,但柬埔寨整体排雷行动资金来源稳健,持续获得国内外支持,确保排雷工作不受影响。
📋 完整原文 ▸
**ហិរញ្ញប្បទានសកម្មភាពមីននៅកម្ពុជា នៅតែរឹងមាំ និងមានភាពធន់ ដោយមានការគាំទ្រពីជាតិ និងអន្តរជាតិ**
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនរងគ្រោះដោយសារមីន (អាជ្ញាធរមីន) សូមបញ្ជាក់អំពីរបាយការណ៍ព័ត៌មានថ្មីៗពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញប្បទានរបស់អង្គការ Cambodian Self Help Demining (CSHD) ដែលអាចបង្កឱ្យមានការយល់ឃើញមិនត្រឹមត្រូវអំពីស្ថានភាពទូទៅនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
អាជ្ញាធរមីន ទទួលស្គាល់ និងយល់អំពីការលំបាកផ្នែកហិរញ្ញប្បទានដែល CSHD កំពុងប្រឈមមុខ។ ដូចអង្គការសកម្មភាពមីនដទៃទៀត CSHD បានចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការការពារសហគមន៍ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អាជ្ញាធរមីន សូមកោតសរសើរចំពោះការរួមចំណែកទាំងនេះ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះម្ចាស់ជំនួយអន្តរជាតិ និងដៃគូសប្បុរសធម៌ទាំងអស់ ដែលបានបន្តគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
បច្ចុប្បន្ន CSHD មានបុគ្គលិកចំនួន ៣៧នាក់ ដែលកំពុងបំពេញការងារនៅក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជា ដែលមានកម្លាំងការងារសរុបប្រមាណ ៥,៧០០នាក់។ ទោះបីជាបញ្ហាហិរញ្ញប្បទានរបស់ CSHD ជាបញ្ហាគួរឱ្យយកចិត្តទុកដាក់ក៏ដោយ បញ្ហានេះមានលក្ខណៈជាក់លាក់ចំពោះអង្គការ និងគួរត្រូវបានមើលក្នុងបរិបទនៃសមត្ថភាពសកម្មភាពកម្ចាត់មីនទូទាំងប្រទេសរបស់កម្ពុជា។ លើសពីនេះ មានតែផ្នែកមួយនៃកម្លាំងការងាររបស់ CSHD ប៉ុណ្ណោះ ដែលរំពឹងថានឹងរងផលប៉ះពាល់។
ដូច្នេះ បញ្ហាប្រឈមផ្នែកហិរញ្ញប្បទានរបស់ CSHD មិនគួរត្រូវបានបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជានោះទេ។
ប្រតិបត្តិការដោះមីននៅតែបន្តអនុវត្តទូទាំងប្រទេស តាមរយៈប្រតិបត្តិករជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនឹងនេះ អាជ្ញាធរមីនទទួលស្គាល់ពីសារៈសំខាន់នៃការរក្សាសមត្ថភាព និងការរួមចំណែករបស់អង្គការសកម្មភាពកម្ចាត់មីនទាំងអស់ រួមទាំង CSHD ផងដែរ។
ហិរញ្ញប្បទានសម្រាប់សកម្មភាពមីនមានការប្រែប្រួលទៅតាមឆ្នាំ និងរវាងម្ចាស់ជំនួយ និងប្រតិបត្តិករផ្សេងៗ ដោយសារអាទិភាព វដ្តនៃការផ្តល់ហិរញ្ញប្បទាន និងតម្រូវការប្រតិបត្តិការមានការវិវត្តជាបន្តបន្ទាប់។ ការប្រែប្រួលបែបនេះអាចបន្តកើតមាន ដោយប្រតិបត្តិករមួយចំនួនអាចកែសម្រួល ឬកាត់បន្ថយកម្លាំងការងារ ខណៈប្រតិបត្តិករផ្សេងទៀតអាចរក្សា ឬពង្រីកប្រតិបត្តិការរបស់ខ្លួន។
នេះគឺជាលក្ខណៈដែលអាចកើតមាននៅក្នុងវិស័យមួយដែលទទួលបានការគាំទ្រពីប្រភពហិរញ្ញប្បទានជាតិ និងអន្តរជាតិជាច្រើន ហើយមិនគួរត្រូវបានបកស្រាយថា ជាការធ្លាក់ចុះនៃសមត្ថភាពសកម្មភាពកម្ចាត់មីនទូទាំងប្រទេសរបស់កម្ពុជា ឬការថយចុះនៃការគាំទ្រពីអន្តរជាតិនោះឡើយ។
ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសកម្មភាពមីនរបស់កម្ពុជា នៅតែមានភាពរឹងមាំ។ កម្ពុជានៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទ្វេភាគី និងពហុភាគី ដើម្បីធានាការគាំទ្រដែលមាននិរន្តរភាព ជំរុញអាទិភាពជាតិក្នុងវិស័យសកម្មភាពកម្ចាត់មីន និងសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការរួចផុតពីផលប៉ះពាល់ដែលបណ្តាលមកពីសំណល់ជាតិផ្ទុះពីសង្គ្រាម៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia