会计与审计监管局推广数字财务报告与在线申报
| 分类 | 经济 |
|---|---|
| 事件时间 | 2026年4月2日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-02 11:44 |
新闻摘要
监管局通过研讨会推广数字财务报告平台,旨在通过自动化合规检查减少错误、降低成本,并呼吁企业履行会计审计义务以提升国家财务系统透明度。
📄 完整原文 ▶ 查看原文 →
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំ **សិក្ខាសាលាផ្សព្វផ្សាយស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល និងបច្ចុប្បន្នភាពក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធ E-Filing តាមប្រព័ន្ធអនឡាញសម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ**។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់** ឯកឧត្តម ប៊ូ ថារិន** អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញចំនួន៤០០នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល និងបច្ចុប្បន្នភាពក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធ E-Filing ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដូចមានចែងក្នុង ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានលើកឡើងអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥-២០៣៥ ត្រូវបានដាក់ឱ្យ អនុវត្តដោយកំណត់ច្បាស់នូវ សរសេរស្តម្ភ ចំនួន៦ សម្រាប់រយៈពេល១០ឆ្នាំ។ គោលដៅយុទ្ធសាស្រ្ត នៃឯកសារដ៏មានសារៈសំខាន់នេះគឺ “ការបង្កើតប្រព័ន្ធគណនេយ្យរបស់ជាតិដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន” ដើម្បីជំរុញការលើកកម្ពស់កម្រិតអនុលោមភាព គឺជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវធ្វើ ក្នុងស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។ កត្តាសំខាន់ដើម្បី ពង្រឹងអនុលោមភាព បានលុះត្រា តែវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមអនុវត្ត ទៅតាមគោលការណ៍ និងវិធានដែលបានដាក់ចេញ និងឯកភាពគ្នាដើម្បីឱ្យយើងអាចប្រកួតប្រជែងបាននិងអាចរៀបចំផែនការបានកាន់តែប្រសើរ ជាពិសេសបង្កើតភាពទុកចិត្តរវាងរដ្ឋនិងរដ្ឋ វិស័យ ឯកជន និងវិស័យឯកជន។ ឆ្លៀតក្នុងឱការនោះផងដែរ ឯកឧត្តមអគ្គនាយក បានលើកដោយសង្ខេបអំពី អត្ថប្រយោជន៍ នៃថ្នាលរៀបចំរបាយការណ៍ ហិរញ្ញវត្ថុឌីជីថល ដែលរួមមាន៖ ១.ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់ដោយផ្អែកតាមទម្រង់រួមបែបឌីជីថលនិងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ, ២.ជួយកាត់បន្ថយកំហុសឆ្គងនិងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល, ៣.បង្កើនគុណភាព នៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដាគណនេយ្យអន្តរជាតិ និង៤.បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។ មុននឹងបញ្ចប់ ឯកឧត្តមអគ្គនាយក ក៏បានអំពាវនាវដល់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងអស់ចូលរួមប្រើប្រាស់នូវថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. ឱ្យបានច្រើន ជាពិសេសគឺចូលរួមអនុវត្តន៍នូវកាតព្វកិច្ចឱ្យបានគត់ហ្មត់ផងដែរ។ 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ [👉 Website](https://bit.ly/3zW1iEl 👉[Telegram](https://bit.ly/3zW1PWX 👉[Facebook](https://bit.ly/3bw6u8I)