新闻部官员称企业成功不能只看利润 须担社会责任

新闻部官员称企业成功不能只看利润 须担社会责任
分类政策
地点金边
来源柬埔寨国家电视台
发布时间2026/11/15 15:56

详情描述

柬埔寨新闻部国务秘书希乌·琼纳代表部长涅帕达出席活动时表示,衡量企业成功不应只看财务成果与利润,还应体现在对社会和环境的责任、职业操守、信息透明以及负责任的传播上。他指出,企业界在应对气候变化、环境保护和社会不平等等议题上承担着更高责任。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: ឯកឧត្តម ហ៊ីវ ជននាថ៖ ការរីកចម្រើនរបស់ធុរកិច្ចមិនត្រូវវាស់ត្រឹមតែប្រាក់ចំណេញទេ តែត្រូវគិតគូរពីការរួមចំណែកដល់សង្គម និងប្រកាន់ខ្ជាប់តម្លាភាពព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ។ ភ្នំពេញ៖ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ធុរកិច្ចមិនគួរត្រូវបានវាស់វែងត្រឹមតែសមិទ្ធផលហិរញ្ញវត្ថុ និងប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវឆ្លុះបញ្ចាំងតាមរយៈការទទួលខុសត្រូវចំពោះសង្គម បរិស្ថាន ការប្រកាន់ខ្ជាប់ក្រមសីលធម៌ តម្លាភាព និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវផងដែរ។ ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ «Great ASEAN CSR Business Award 2026» នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងធុរកិច្ច អ្នកវិនិយោគ និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសនានា។ ឯកឧត្តម ហ៊ីវ ជននាថ បានលើកឡើងថា ពានរង្វាន់នេះមិនត្រឹមតែជាវេទិកាទទួលស្គាល់ឧត្តមភាពក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំពោះសហគ្រាស និងអ្នកដឹកនាំដែលប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវសង្គម ក្រមសីលធម៌វិជ្ជាជីវៈ ការប្តេជ្ញាចិត្តចំពោះសហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចសកល វិស័យធុរកិច្ចទទួលបានឱកាសរីកចម្រើនកាន់តែធំធេង ប៉ុន្តែក៏មានទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដូចជា ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន វិសមភាពសង្គម និងការអនុវត្តធុរកិច្ចប្រកបដោយក្រមសីលធម៌។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទំនួលខុសត្រូវសង្