新闻部启动反假新闻第二阶段运动 鼓励青少年参与防范





分类政策
事件时间2026-06-05 14:00
地点磅通省
来源柬埔寨通讯社
发布时间2026/06/07 10:43
详情描述
2026年6月5日下午,柬埔寨新闻部在磅通省召开关于“公共舆论信息工作及‘对假新闻说不’运动第二阶段”的指导会议。新闻部国务秘书兼发言人帖阿斯纳里出席会议,并就全国范围内开展反假新闻工作进行部署。
帖阿斯纳里指出,新闻部已正式启动“对假新闻说不”运动第二阶段,主题为“加强信息素养与媒体以保障信息安全”。该阶段工作的核心目标是向全国各省市的中学生及高中生普及信息安全知识,提升其数字素养,使其具备防范虚假信息的能力。
新闻部要求全国各省市新闻局加强地方公共舆论工作,并鼓励青少年发挥“宣传员”作用。具体参与方式包括:学习信息素养相关知识,并制作短视频分享防范假新闻的经验,通过Facebook、TikTok和Telegram等社交媒体平台进行传播。
据统计,柬埔寨目前人口超过1700万,其中约59%的青少年使用Facebook,而14至29岁的Z世代群体中,超过30%使用TikTok。帖阿斯纳里强调,青少年是数字环境中的重要力量,通过参与此次运动,青少年可成为“信息安全代理人”,在学校、家庭及社区中传播真实信息,共同抵制虚假新闻对社会秩序与信息安全的侵害。
该运动第二阶段于2026年5月18日由新闻部部长宁帕达正式宣布启动。目前,相关宣传与教育工作正在全国范围内持续推进。
📋 简要摘要 ▸
柬埔寨新闻部发言人帖阿斯纳里呼吁全国青少年参与“反假新闻运动”第二阶段,通过制作短视频等方式提升数字素养,共同抵制网络虚假信息,维护社会秩序与信息安全。
📋 完整原文 ▸
អ្នកនាំពាក្យក្រសួងព័ត៌មាន លើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
(AKP) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។
ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២៦។
ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ ក៏ដូចជាមន្ទីររាជធានី-ខេត្តទូទាំងប្រទេស ឱ្យពង្រឹងប្រសិទ្ធភាពការងារព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋាន និងបានជំរុញឱ្យការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ ឱ្យជោគជ័យ តាមបែបផែននិងរបៀបរបបកំណត់។
ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអនុវត្តយុទ្ធនាការជំហានទី២នេះ មានសារៈសំខាន់ណាស់រួមចំណែក្នុងការងារព័ត៌មាននិងសាធារណមតិ ដោយត្រូវផ្តោតលើការចុះផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យក្នុងរាជធានី-ខេត្ត ឱ្យចេះបង្ការនិងការពារខ្លួនពីព័ត៌មានបំពុលសង្គម។
«មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ត្រូវបំផុសអភិក្រមសុវត្ថិភាពព័ត៌មានដល់យុវវ័យ និងលើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងការបង្ការនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការទទួលចំណេះដឹងអក្ខរកម្មព័ត៌មានពីយុទ្ធនាការ ហើយចូលរួមធ្វើសារជាវីដេអូខ្លីៗដោយខ្លួនឯង ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធវិធីសាស្ត្រទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមបណ្តាញFacebook, TikTok និង Telegram ជាដើម»។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា៖ «យុវវ័យជាកម្លាំងចលករក្នុងការបង្កើនស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់ និងចែករំលែកព័ត៌មានក្នុងសង្គម ដើម្បីរួមគ្នាបង្កើតបរិយាកាសឌីជីថលសុវត្ថិភាព និងគ្មានការបំពុលដោយព័ត៌មានមិនពិត។ យុវជនមានតួនាទីសំខាន់ ក្នុងការរួមចំណែកលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើតមាតិកាវិជ្ជមានតបតទៅនឹងឧបាយកលបំពុលសង្គម»។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយ ប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ វត្តមានរបស់ពួកគេចូលរួមធ្វើជា ឃោសនិក ឬអ្នកផ្សព្វផ្សាយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានពិត ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ដើម្បីជាប្រយោជន៍ដល់សាលារៀន ក្រុមគ្រួសារ និងអាចការពារសហគមន៍របស់ពួកគេ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។
យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានី វត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
យុទ្ធនាការជំហានទី២នេះ បានបើកទំព័រថ្មីមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាយុវជនកម្ពុជាគ្រប់រូប ឱ្យក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» និងជា «កម្លាំងចលករឈានមុខ» ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការជំហានទី២ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia