法国总统马克龙将于11月访问柬埔寨
分类国际政治
事件时间2024年11月
地点柬埔寨金边
来源柬埔寨勋爵协会
发布时间2026/04/09 11:02
详情描述
法国总统马克龙在与柬埔寨首相洪玛奈会晤后宣布,将于今年11月访问柬埔寨,以出席法语国家组织相关会议并进一步深化两国在能源、医疗及文化遗产领域的合作。
📋 完整原文 ▸
ឯកឧត្តម អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នាខែវិច្ឆិកា ខាងមុខនេះ អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី។
នេះបើតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ប្រធានាធិបតីបន្ទាប់ពីជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្នុងសេចក្តីថ្លែងការណ៍នេះដែរ ឯកឧត្តម អេម៉ាញូអែល ម៉ាក្រុង បានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញ នៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងទីក្រុងប៉ារីស ។
លោកបានបញ្ជាក់ថា៖ «រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀតក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ»។
ឯកឧត្តមបានបន្ថែមថា តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) កម្ពុជា-បារាំង ក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ លោកនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា។
ឯកឧត្តមប្រធានាធិបតី បានចាត់ទុកថា នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង៕