内政部全力救助磅湛省受伤警官 赴越治疗费用全额承担
分类社会
事件时间2026-04-26
地点磅湛
来源新柬埔寨日报
发布时间2026/04/26 21:27
详情描述
2026年4月26日,柬埔寨内政部发言人任拉塔纳就磅湛省斯登特朗县副警察局长马索帕(Mab Sophat)的伤情及救治情况作出说明。马索帕因公受伤,目前正在越南境内的医院接受紧急救治。
内政部部长苏速卡(Sar Sokha)对此高度关注,并指示相关工作组密切跟踪马索帕的健康状况。目前,马索帕正由越南医疗专家团队进行全力救治。
为保障伤者医疗需求并减轻其家庭负担,内政部、国家警察总署、磅湛省政府及省警察局已达成一致,决定全额承担马索帕的所有紧急救治费用及后续治疗费用。此外,相关部门还将负责解决其家属在生活方面面临的困难。
内政部表示,马索帕在履行维护社会治安与公共秩序职责过程中表现出的奉献精神,得到了内政部领导层的认可。目前,相关部门正持续关注其救治进展,并配合医疗团队进行救助。
📋 简要摘要 ▸
磅湛省警官马索帕因公受伤,目前正在越南接受紧急救治。内政部部长苏庆指示全力保障其医疗需求,并承诺承担所有治疗费用及解决其家属生活困难,以表彰其在维护社会治安中的贡献。
📋 完整原文 ▸
**ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពសង្គ្រោះបន្ទាន់របស់លោកអធិការរងស្រុកស្ទឹងត្រង់ នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម**
លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់ពីស្ថានភាពសុខភាព និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលកំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់។
យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យ ស្ថានភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានតាមដានជាប់ជាប្រចាំពីសំណាក់ក្រសួងមហាផ្ទៃ ជាពិសេសពីលោកអភិសន្តិបណ្ឌិត ស សុខា ផ្ទាល់តាមរយៈក្រុមការងារ។ គិតត្រឹមព្រលប់ថ្ងៃអាទិត្យនេះ លោកអធិការរង កំពុងបន្តទទួលការសង្គ្រោះ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមក្រសួងមហាផ្ទៃ រួមជាមួយលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តកំពង់ចាម បានសម្រេចរ៉ាប់រងទាំងស្រុងលើ៖
-រាល់តម្រូវការសង្គ្រោះបន្ទាន់ និងថ្លៃព្យាបាលបន្តទាំងអស់។
-ការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារលោកវរសេនីយ៍ទោផ្ទាល់។
លោក រ៉េន រតនៈ បានសង្កត់ធ្ងន់ថា កាយវិការប្រកបដោយមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំនាពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការគោរព និងស្ញប់ស្ញែងចំពោះវីរភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានធ្វើពលិកម្មក្នុងនាមជាមន្ត្រីនគរបាលជាតិ។ ការលះបង់របស់លោក ក្នុងភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ គឺជាបុព្វហេតុដ៏ឧត្តុង្គឧត្តមដែលថ្នាក់ដឹកនាំមិនអាចបំភ្លេចបាន។
បច្ចុប្បន្ន ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធ នៅតែបន្តបួងសួង និងសង្ឃឹមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ដើម្បីជួយសង្គ្រោះជីវិតមន្ត្រីនគរបាលរូបនេះឱ្យឆ្លងផុតពីដំណាក់កាលគ្រោះថ្នាក់៕