洪玛尼慰问实居省教育厅长及产假教师 赠送慰问金
分类政务
事件时间2026-05-09
地点实居省
来源洪玛尼官方频道
发布时间2026/05/10 10:30
详情描述
索桑瓦代表洪玛尼慰问实居省教育厅长通塔林及产假教师穆莫尼达,送上慰问金、水果及婴儿礼包,体现政府对教育工作者的关怀。
📋 完整原文 ▸
នាថ្ងៃសៅរ៏ ទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ សង្វារ ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកវិស័យអប់រំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខលោកគ្រូអ្នកគ្រូចំនួន ២រូប ដូចខាងក្រោម៖
− នាំយកនូវថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ានី កន្រ្តកផ្លែឈើ និងនំស្រួយលីលី មកសួរសុខទុក្ខ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
− នាំយកនូវកញ្ចប់ kit ទារកប៉ាម៉ានី នំស្រួយលីលី និងថវិកាគួចព្រលឹងកូនង៉ា ជូនអ្នកគ្រូ មុយ ម៉ូនីដា គ្រូបង្រៀននៅសាលាបឋមសិក្សាភាតរៈ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាព នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រាជធានីភ្នំពេញ។