柬埔寨农业部获赠300公斤蔬菜种子,将分发给班迭棉吉省和柏威




分类农业
事件时间2026-10-01
地点金边
来源柬埔寨农林渔业部
发布时间2026/10/01 18:02
详情描述
2026年10月1日,柬埔寨农业、林业和渔业部国务秘书杨桑库玛博士在金边接收了由海伦·凯勒国际组织(Helen Keller International)捐赠的300多公斤混合蔬菜种子。该批物资由海伦·凯勒国际组织负责人胡克伦移交,旨在支持当地民众开展蔬菜种植,改善家庭生活水平。
此次获赠的种子将分发给班迭棉吉省隆占村(Phum Rong Cham)及柏威夏省塔肯拜通村(Phum Ta Keng Baitong)的500户家庭。通过提供农业生产资料,受助家庭可增加蔬菜产量以满足日常需求,并利用农产品获取额外收入。
在具体执行层面,乡级农业官员将与地方当局及社区协作,筛选符合条件的受助家庭,并指导种子的高效使用。此项合作旨在通过推广蔬菜种植,提升目标地区的粮食安全及民众生活质量。
📋 简要摘要 ▸
柬埔寨农业部获赠300公斤蔬菜种子,将分发给班迭棉吉省和柏威夏省民众,以支持家庭种植及改善生活水平。
📋 完整原文 ▸
ក្រសួងកសិកម្ម ទទួលអំណោយគ្រាប់ពូជបន្លែពីអង្គការ Helen Keller ដើម្បីគាំទ្រជីវភាពពលរដ្ឋនៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ និងភូមិតាកឹងបៃតងខេត្តព្រះវិហារ
======================
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលអំណោយពីលោក ហ៊ូ ក្រើន ប្រធានអង្គការ Helen Keller នូវគ្រាប់ពូជបន្លែចម្រុះជាង ៣០០ គីឡូក្រាម ដែលជាការឧបត្ថម្ភពីអង្គការ Helen Keller ជូនដល់ក្រសួងកសិកម្ម។ អំណោយនេះមានគោលបំណងរួមចំណែកគាំទ្រដល់ប្រជាពលរដ្ឋក្នុងការបង្កើនការដាំដុះបន្លែ និងពង្រឹងជីវភាពគ្រួសារ។
គ្រាប់ពូជបន្លែដែលទទួលបាន នឹងត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ និងភូមិតាកឹងបៃតង ខេត្តព្រះវិហារ។ តាមរយៈការផ្តល់ធាតុចូលកសិកម្មនេះ ប្រជាពលរដ្ឋនឹងមានឱកាសបង្កើនផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងអាចបង្កើតចំណូលបន្ថែមពីផលិតផលកសិកម្ម។
ក្នុងការអនុវត្ត មន្ត្រីកសិកម្មឃុំនឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីជ្រើសរើសគ្រួសារដែលមានលក្ខខណ្ឌសមស្រប ព្រមទាំងជំរុញការប្រើប្រាស់គ្រាប់ពូជឱ្យមានប្រសិទ្ធភាព។ កិច្ចសហការនេះ នឹងរួមចំណែកពង្រឹងការដាំដុះបន្លែ និងលើកកម្ពស់សន្តិសុខស្បៀង និងជីវភាពប្រជាពលរដ្ឋនៅតំបន់គោលដៅ៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)