柬埔寨商务部赴宁波出席WIFFA货代博览会








分类经贸
事件时间2026-11-03
地点中国宁波
来源柬埔寨商务部
发布时间2026/11/07 16:02
详情描述
2026年11月3日晚,柬埔寨商务部副国务秘书南·利纳尔在中国宁波出席第21届世界国际货运代理联盟博览会(WIFFA EXPO 2026)欢迎晚宴并主持开幕剪彩,同时发表主旨演讲。活动聚集国际货代与物流企业,柬方借此推介本国物流与贸易通道,推动与中方货运 network 的对接合作。
📋 完整原文 ▸
ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទទួលស្វាគមន៍អាហារពេលល្ងាច និងពិធីសម្ពោធពិព័រណ៍ «WIFFA EXPO 2026» លើកទី២១ នៅទីក្រុងនីងប៉ូ សាធារណរដ្ឋប្រជាមានិតចិន
...
(នីងប៉ូ, ចិន)៖ នាល្ងាចថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងនីងប៉ូ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទទួលស្វាគមន៍អាហារពេលល្ងាច និងពិធីសម្ពោធពិព័រណ៍ «The 21st World International Freight Forwarding Alliance Expo (WIFFA EXPO 2026)» ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ KANG Shunchun ប្រធានសាខាដឹកជញ្ជូនទំនិញតាមផ្លូវទឹក កំពង់ផែ និងខ្សែច្រវាក់ដឹកជញ្ជូនទំនិញបន្ត នៃសហព័ន្ធភស្តុភារកម្ម និងការទិញលក់ចិន, តំណាងសមាគមភ្នាក់ងារដឹកជញ្ជូនទំនិញអន្តរជាតិចិន ព្រមទាំងភ្ញៀវកិត្តិយសជាតំណាងក្រុមហ៊ុនភស្តុភារកម្ម និងដឹកជញ្ជូនទំនិញជាតិ និងអន្តរជាតិ និងអ្នកវិនិយោគ ជាច្រើនរូប។
ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធភស្តុភារកម្ម និងការទិញលក់របស់ចិន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិនីងប៉ូ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង៖ ១. បង្កើតវេទិកាសម្រាប់សហគ្រាស ស្ថាប័ន និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើសមាហរណកម្មធនធាន និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងកាលានុវត្តភាពថ្មីៗ, និង ២. ពង្រឹងការតភ្ជាប់វិស័យដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម, ពាណិជ្ជកម្មអន្តរជាតិ, ការដឹកជញ្ជូនតាមផ្លូវសមុទ្រ, គយ, បច្ចេកវិទ្យា, ហិរញ្ញវត្ថុ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ឱ្យក្លាយជាខ្សែច្រវាក់តម្លៃ និងការតភ្ជាប់គ្នាយ៉ាងរលូន ដើម្បីផ្តល់ដំណោះស្រាយផ្នែកភស្តុភារកម្មគ្រប់ជ្រុងជ្រោយ។
ក្នុងឱកាសចូលរួមក្នុងពិព័រណ៍នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ ដោយក្នុងនោះ មានក្រុមហ៊ុនដឹកជញ្ជូនកម្ពុជាចំនួន ៣ បានចូលរួមដាក់តាំងបង្ហាញ រួមមាន៖ ក្រុមហ៊ុន PCL Logistics Co., Ltd., ក្រុមហ៊ុន WHALE GLOBAL LOGISTICS និងក្រុមហ៊ុន AZ GROUP៕
---
His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, Presided over and Delivered a Keynote Speech at the Welcome Dinner and Opening Ceremony of the 21st World International Freight Forwarding Alliance Expo (WIFFA EXPO 2026) in Ningbo, People's Republic of China
...
(Ningbo, China): On the evening of Tuesday, 3 November 2026, in Ningbo, People's Republic of China, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, presided over and delivered a keynote speech at the Welcome Dinner and Opening Ceremony of the "21st World International Freight Forwarding Alliance Expo (WIFFA EXPO 2026)". The event was attended by Professor KANG Shunchun, Chairman of the Shipping & Port and Forwarding Chains Branch of the China Federation of Logistics and Purchasing; representatives of the China International Freight Forwarders Association; alongside distinguished guests representing domestic and international logistics and freight forwarding companies, and investors.
This major annual expo, organized by the China Federation of Logistics and Purchasing, was held from 4 to 6 November 2026 at the Ningbo International Conference and Exhibition Center, Zhejiang Province, People’s Republic of China. The event aimed to:
Create a platform for enterprises, institutions, and experts in the transport and logistics sectors to exchange information, integrate resources, and explore innovative solutions and emerging opportunities; and
Strengthen linkages among freight transportation, logistics, international trade, maritime transport, customs, technology, finance, and cross-border e-commerce to build an integrated value chain and interconnected network capable of delivering comprehensive logistics solutions.
During the event, His Excellency Undersecretary of State visited the exhibition booths, featuring three Cambodian logistics companies showcasing their services: PCL Logistics Co., Ltd., Whale Global Logistics, and AZ Group.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))