布拉索昆北京会晤越南外长 谈澜湄合作与边境局势
分类外交
事件时间2026-11-04
地点中国北京
来源柬埔寨外交国际合作部
发布时间2026/11/04 12:17
详情描述
柬埔寨副总理兼外交与国际合作部长布拉索昆在北京出席第11届澜湄合作外长会期间,与越南外长黎怀忠举行工作会谈。双方评估越南总理近期正式访柬成果,并就澜湄次区域合作及柬泰边境最新动态交换意见。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ ហ័យ ជុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង មកកាន់កម្ពុជា ដោយបានគូសបញ្ជាក់ថា ទស្សនកិច្ចកម្រិតខ្ពស់ទាំងនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងស្ថិតស្ថេររវាងកម្ពុជា និងវៀតណាម ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង »។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអេកម៉ិក លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ ដែលគ្រោងនឹងប្រព្រឹត្តទៅចុងខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុតំបន់។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីវៀតណាមអំពីបច្ចុប្បន្នភាពតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃផងដែរ។
On the morning of 4 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a pull-aside meeting with His Excellency Le Hoai Trung, Minister of Foreign Affairs of the Socialist Republic of Viet Nam, on the margins of the 11th Mekong-Lancang Cooperation Foreign Ministers’ Meeting in Beijing, the People’s Republic of China.
The Deputy Prime Minister highly praised the success of the recent official visit of His Excellency Prime Minister Le Minh Hung to Cambodia, highlighting that such high-level exchanges reflect the strong, lasting bond between Cambodia and Viet Nam, guided by “Good Neighbourliness, Traditional Friendship, Comprehensive Cooperation, and Long-term Stability.”
Both Foreign Ministers also discussed preparations for the upcoming 11th ACMECS Summit and 12th CLMV Summit, set to take place in Ha Noi at the end of this month, reaffirming their shared commitment to subregional cooperation.
In addition, His Excellency Deputy Prime Minister briefed his counterpart on the latest developments along the border between Cambodia and Thailand.